ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋអ៊ីស្លាម​ទទួល​យក​ការ​សម្តែង​សេចក្តី​ស្មោះស្ម័គ្រ​​ពី​ក្រុម​ Boko Haram


រូបភាព​យក​ចេញ​ពី​វីដេអូ​ដោយ​ក្រុម​ Boko Haram ដែល​បង្ហាញ​បី​មេដឹកនាំ​ Abubakar Shekau។ ក្រុម​រដ្ឋអ៊ីស្លាម​ទទួល​យក​ការ​សម្តែង​សេចក្តី​ស្មោះស្ម័គ្រ​​ពី​​ក្រុម​ Boko Haram។
រូបភាព​យក​ចេញ​ពី​វីដេអូ​ដោយ​ក្រុម​ Boko Haram ដែល​បង្ហាញ​បី​មេដឹកនាំ​ Abubakar Shekau។ ក្រុម​រដ្ឋអ៊ីស្លាម​ទទួល​យក​ការ​សម្តែង​សេចក្តី​ស្មោះស្ម័គ្រ​​ពី​​ក្រុម​ Boko Haram។

ក្រុម​សកម្មប្រយុទ្ធរដ្ឋ​អ៊ីស្លាម​ ដែល​ត្រួតត្រា​ភាគ​ខ្លះ​នៃ​ប្រទេស​ស៊ីរី​ និង​ អ៊ីរ៉ាក់​ បាន​ទទួល​យក​សេចក្តី​សន្យា​សម្តែង​សេចក្តី​ស្មោះស្ម័គ្រ​ពី​ក្រុម​ជ្រុលនិយម​ Boko​ Haram​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​នីហ្សេរីយ៉ា។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ថត​សម្លេង​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អ្នក​នាំពាក្យ​ម្នាក់​របស់​ក្រុម​ រដ្ឋ​អ៊ីស្លាម​ បាន​ស្វាគមន៍​អ្វី​ដែល​ខ្លួន​បានហៅ​ថា​ ការ​ពង្រីក​រដ្ឋាភិបាល​អ៊ីស្លាម​ ដែល​តែង​តាំង​ដោយ​ខ្លួន​ឯង​របស់​ក្រុម​នេះ​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។​

អ្នក​នាំពាក្យ​ Aby Mohammed al-Adnani​ និយាយ​ថា​ ក្រុម​រដ្ឋ​អ៊ីស្លាម​ បាន​ទទួល​យក​សេចក្តី​សច្ចា​សម្តែង​សេចក្តី​ស្មោះស្ម័គ្រ​ចំពោះ​របស់​បងប្អូន​និកាយ​ Sunni​ ដែល​អំពាវនាវ​ឲ្យ​មាន​សង្គ្រាម​សាសនា។​

មេ​ដឹកនាំ​ក្រុម​ Boko Haram ឈ្មោះ​ Abybakar​ Shekau​ កាល​ពី​សប្តាហ៍​មុន​បាន​ធ្វើ​សេចក្តី​សន្យា​តាម​ វីដេអូ​ ថា​ក្រុម​ខ្លួន​នឹង «ស្តាប់​ហើយ​គោរព‍»​ មេ​ដឹកនាំ​ រដ្ឋ​អ៊ីស្លាម​ Abu Bakr al-Baghdadi។​

នៅ​ដើម​សប្តាហ៍​នេះ​ ​ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា​ លោក​ Googluck​ Jonathan​ បាន​ប្រាប់​វីអូអេ​ថា​ យុទ្ធជន​ Boko Haram​ កំពុង​ទទួល​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ជំរំ​នៅ​មជ្ឈឹមបូព៌ា​ប្រទេស​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម៕

XS
SM
MD
LG