ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ Boko Haram​ ប្តេជ្ញា​ស្មោះ​ស្ម័គ្រ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​


រូបភាព​យក​ចេញ​ពី​វីដេអូ​ក្រុម​ Boko Haram នៅ​នីហ្សេរីយ៉ា​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​ ២០១៤​ ដែល​បង្ហាញ​មេដឹកនាំ​ Abubakar Shekau​។ ក្រុម​ Boko Haram​ ប្តេជ្ញា​ស្មោះ​ស្ម័គ្រ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​​។
រូបភាព​យក​ចេញ​ពី​វីដេអូ​ក្រុម​ Boko Haram នៅ​នីហ្សេរីយ៉ា​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​ ២០១៤​ ដែល​បង្ហាញ​មេដឹកនាំ​ Abubakar Shekau​។ ក្រុម​ Boko Haram​ ប្តេជ្ញា​ស្មោះ​ស្ម័គ្រ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​​។

ក្រុមជន​សកម្មប្រយុទ្ធ​ Boko Haram បាន​ប្តេជ្ញា​ស្វាមីភ័ក្តិដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​ នៅ​ពេល​មាន​របាយការណ៍​អំពី​ការ​ផ្ទុះ​គ្រាប់បែក​មួយ​ចំនួន​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង៥០​នាក់​ស្លាប់នៅ​ក្នុង​រដ្ឋ​ Borno នៃ​ប្រទេស​នីហ្សេរីយ៉ា​ ដែល​នៅ​ទី​នោះ​ក្រុម Boko Haram មាន​សកម្មភាព​ខ្លាំង។​

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​ SITE ដែល​ឃ្លាំ​មើល​ពួក​ Jihadist បាន​ដក​ស្រង់ពាក្យ​សម្តី​ក្រុម Boko Haram ដែល​បាននិយាយ​ថា «យើង​ប្រកាស​ស្វាមីភ័ក្តិ​របស់​យើង​ដល់​Caliph» នៅ​ក្នុង​វីដេអូ​ដែល​បាន​ត្រូវ​អះអាង​ថា​មក​ពី​ក្រុម​ឧទ្ទាមនៅ​នីហ្សេរីយ៉ា​នោះ។

សំទ្បេង​ដែល​បាន​ត្រូវ​អះអាង​ថា​ជា​សំទ្បេង​របស់ Abubakar Shekau មេដឹកនាំ​ក្រុម Boko Haram បាននិយាយ​ថាពួក​នេះ «នឹង​ស្តាប់​ និង​គោរព» មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​ ឈ្មោះ Abu Bakr al-Baghdadi ក្នុង​ពេល​មាន​ការ​ពិបាក ​និង​មាន​ភាព​សម្បូរ​រុងរឿង​ ក្នុង​ពេល​លំបាក​វេទនា​ និង​មាន​ការ​ធូរស្រាល»។

ក្រុមរដ្ឋ​អ៊ីស្លាម​ ត្រួតត្រា​ផ្នែកជា​ច្រើន​ក្នុង​ប្រទេសអ៊ីរ៉ាក់​ និង​ប្រទេសស៊ីរី​ ហើយ​ហៅ​មេដឹកនាំ​របស់​ខ្លួន​ថា Caliph។ក្រុម​រដ្ឋអ៊ីស្លាម​ និង​ក្រុម​ Boko Haram ដែលមាន​មូលដ្ឋាន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ធ្វើតាម​ការបក​ស្រាយ​តឹងរឹង​បំផុត​នៃ​គម្ពីរ Quran ហើយ​ជា​អ្នកទទួល​ខុសត្រូវ​ដល់​ការស្លាប់នៃ​មនុស្ស​រាប់​ពាន់​នាក់។​

សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​បាន​ធ្វើ​ទ្បើងតែប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ក្នុង​ក្រុង​ Maiduguri ធានី​នៃ​រដ្ឋ​ Borno ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​បណ្តាល​ឲ្យមនុស្ស​យ៉ាង​តិចណាស់​៥៥​នាក់​បាត់បង់​ជីវិត​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១៤០​នាក់ទៀត​ត្រូវ​របួស៕

XS
SM
MD
LG