ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនថ្លែងថា លោកនៅពីក្រោយការកែទម្រង់ប្រព័ន្ធបោះឆ្នោតថ្មី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចុះឈ្មោះបោះឆ្នោត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ នៅ​ខេត្តកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចុះឈ្មោះបោះឆ្នោត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ នៅ​ខេត្តកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

លោកហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីចរចាមកពីគណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យមានតែការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ តែភាគីចរចាគណបក្សប្រជាជនកម្ពុជាដែលលោកជាមេដឹកនាំ បានស្នើសុំឲ្យមានការកែទម្រង់ទូលំទូលាយប្រព័ន្ធនៃការបោះឆ្នោត។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ថ្លែង​ថា​ ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១​ ខែ​កញ្ញា​នេះ គឺ​បាន​មក​ពី​ការ​ស្នើ​សុំ​របស់​លោក នៅគ្រា​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ចរចា​គ្នា​ ដើម្បី​បំបែក​ការ​ជាប់​គាំង​នយោបាយ​ជិត​១ឆ្នាំ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​ និង​ភរិយា​របស់​លោក​គឺ​លោក​ស្រី​ប៊ុន រ៉ានី បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល។

លោក​ហ៊ុន សែន ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ភាគី​ចរចា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឲ្យ​មាន​តែ​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ តែ​ភាគី​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​ជា​មេដឹកនាំ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កែទម្រង់​ទូលំទូលាយ​ប្រព័ន្ធ​នៃ​ការ​បោះឆ្នោត។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

លោក​ថ្លែង​បន្ត​ថា ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​កំព្យូទ័រ​នេះ​នឹង​រក​ឃើញ​នូវ​ភ័ស្តុតាង​ សម្រាប់​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​ ដែល​ចោទ​ថា​ មនុស្ស​ប្រមាណ​១លាន​២​សែន​នាក់​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត។ លោក​ថា​ ចំនួន​នេះ​ជា​ចំនួន​ដ៏​ច្រើន។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ត​ទៀត​ថា​ ការ​ស្រាវជ្រាវ​រក​ភ័ស្តុតាង​ដើម្បី​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​លុប​ជ្រះ​ទឹកខ្មៅ​សម្រាប់​អ្នក​ដែល​បាន​បោះឆ្នោត​រួច​ក្នុង​ពេល​បោះឆ្នោត​ក៏​កំពុង​ដំណើរ​ការ​ផង​ដែរ។​ លោក​សង្កត់​ធ្ងន់​ថា​ បញ្ហា​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ និង​ការ​លុបជ្រះ​ទឹកខ្មៅ​នេះ​នឹង​ត្រូវ​ទូទាត់​នា​ពេល​ខាង​មុខ។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«យើង​នឹង​ទូទាត់​បញ្ជី​មួយ​នៅ​ពេល​ខាងមុខ​ ដើម្បី​ពិនិត្យ​ឲ្យ​ដឹង​ថា​ តើ​ការ​បោះឆ្នោត​កន្លង​ទៅ​មាន​បាត់​មនុស្ស​ដូច​ដែល​គេ​បាន​លើក​ឡើង​ទេ?​ យើង​ក៏​កំពុង​តែ​ស្វែងរក​ថា​ ទឹក​ខ្មៅ​នោះ​ត្រូវ​បាន​ប្រើប្រាស់​ខុស ​ឬ​ក៏​លុប​ជ្រះ​ដូច​អ្វី​ដែល​គេ​ថា ​ឬ​ទេ?​ ព្រោះ​នេះ​គ្រាន់តែ​ជា​ការ​បង្ក​មហន្តរាយ​សម្រាប់​ប្រទេស​តែ​ប៉ុណ្ណោះ»។​

ទិន្នន័យ​របស់​គ.ជ.ប.​ក្នុង​ឆ្នាំ​២០១៦​បង្ហាញ​ថា​ ពលរដ្ឋ​កម្ពុជា​ជាង​៩​លាន​នាក់​មាន​អាយុ​អាច​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ចំនួន​១៦៣៣​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ​រីឯ​អ្នក​បោះ​ឆ្នោត​លើក​ទី​១​ មាន​ចំនួន​ជាង​១​លាន​នាក់។ មក​ទល់​ពេល​នេះ​ ក្រសួង​មហាផ្ទៃ​បាន​ចេញ​អត្ត​សញ្ញាណថ្មី​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន​ជាង​៨,៦​លាន​នាក់​ហើយ៕​

XS
SM
MD
LG