ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ៊ីរ៉ាក់​ហៅ​ការ​ដក​បុគ្គលិក​របស់​ក្រុមហ៊ុន​ប្រេង Exxon ​ថា​ជា​ការ​មិន​អាច​ទទួល​យក​បាន


នេះ​ជា​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Exxon នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​នៅ​ក្នុង​ក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក។
នេះ​ជា​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Exxon នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​នៅ​ក្នុង​ក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក។

អ៊ីរ៉ាក់​បាន​ហៅ​ការ​សម្រេច​របស់​ក្រុមហ៊ុនប្រេង Exxon ដើម្បី​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ប្រទេសដែល​សម្បូរ​ប្រេង​នោះ​ថា​ជា «ការ​មិន​អាច​ទទួល​យក​បាន»​ ហើយ​ជា​ការ​មិន​ត្រឹមត្រូវ​ កាល​ពី​ថ្ងៃ​អាទិត្យ។

អ៊ីរ៉ាក់ អះអាង​ថា ​ក្រុម​ហ៊ុន​អាមេរិកាំង ​បាន​ដក​បុគ្គលិក​ទាំងអស់​របស់​ខ្លួនចំនួន​ ៦០​នាក់​ចេញ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីបុគ្គលិក​មិន​សំខាន់​របស់​សហរដ្ឋ​អាមេរិក​បាន​ដក​ចេញ​ពី​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់ ​ទំនង​បណ្តាល​មក​ពី​ព្រួយ​កង្វល់​ពី​ការ​គំរាម​កំហែង​មក​ពី​ប្រ​ទេស​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ជិត​ខាង។

​លោក Thamer al-Ghadban ​រដ្ឋមន្ត្រី​ក្រសួង​ប្រេង​ឥន្ធនៈ​អ៊ីរ៉ាក់ ​បាន​និយាយថា៖ «ការ​ដក​បុគ្គលិក​បណ្តោះ​អាសន្ន ​មិនមាន​អ្វី​ទាក់​ទិន​នឹង​សន្តិសុខ​នៅ​វាលអណ្តូង​ប្រេង​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង ឬ​ការ​គំរាម​កំហែង​ណាមួយ​ទេ»។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រ​សួង​ប្រេង​ឥន្ធនៈ​ទៀត​ថា៖ «មូលហេតុ​នេះ​ជា​បញ្ហា​នយោបាយ​ហើយ​ប្រហែល​មាន​ជាប់​ទាក់​ទិន​នឹង​ការ​តាន​តឹង​ក្នុង​តំបន់»។

ក្រុមហ៊ុន​ប្រេង Exxon មិន​បាន​បញ្ជាក់​ពី​ការ​ដក​បុគ្គលិក​នេះ​ទេ។

ក្រុមហ៊ុន​អាមេរិកាំង​នេះ ​មាន​កិច្ច​សន្យា​យូរ​អង្វែង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វាល​អណ្តូង​ប្រេង​ខេត្ត​បាស្រា ​ភាគ​ខាង​ត្បូង​អ៊ីរ៉ាក់ ដែល​ជំនួស​ឲ្យ​ក្រុមហ៊ុន​ប្រេង South Oil Company ដែល​កាន់​កាប់​ដោយ​រដ្ឋ​អ៊ីរ៉ាក់។

លោក Ihsan Abdul Jabbar ប្រធាន​ក្រុមហ៊ុន​ប្រេង​រដ្ឋ​អ៊ីរ៉ាក់ South Oil Company និយាយ​ថា ការ​ជម្លៀស​នេះ​ជាវិធានការ​ប្រុងប្រយ័ត​ជាមុន​ និង​បណ្តោះ​អាសន្ន ​ហើយ​ថា ​មិន​មាន​ការ​ចង្អុល​បង្ហាញ​ពី​ភាព​គ្រោះថ្នាក់​កាលពី​ថ្ងៃ​សៅរ៍​ទេ៕

XS
SM
MD
LG