ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធជន​​ Kurd ដណ្តើមបាន​ក្រុង​មួយ​នៅ​ស៊ីរី​វិញ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​


내전으로 나뉜 시리아 북부도시 알레포의 정부군 점령지역에서 칼튼 시타델 호텔 일부가 무너진 채 모습을 드러냈다.<br />
&nbsp;
내전으로 나뉜 시리아 북부도시 알레포의 정부군 점령지역에서 칼튼 시타델 호텔 일부가 무너진 채 모습을 드러냈다.<br /> &nbsp;

សកម្មជន​សិទ្ធិមនុស្ស​ប្រទេសស៊ីរី​និយាយ​ថា​ កងកម្លាំង​ Kurd នៅភាគឦសាន​ប្រទេស​ស៊ីរី ​ដណ្តើម​កាន់កាប់​បាន​ទីក្រុង ​Qassiab​ ក្រោយពី​មានការ​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុមរដ្ឋ​អ៊ីស្លាម​ ដែលមាន​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាមស្លាប់​យ៉ាងតិច​៣០នាក់។ ​

អង្គការសិទ្ធិ​មនុស្ស​ស៊ីរី ​ដែលមាន​មូលដ្ឋាននៅ​ប្រទេស​អង់គ្លេស​គឺ ​Syrian Observatory for Human Rights​ បាននិយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា ​ក្រុមសកម្ម​ប្រយុទ្ធ​បានចូល​កាន់កាប់​តំបន់ជាច្រើននៅ​ សប្តាហ៍​នេះនៅខេត្ត ​Hasakah ​ជិតព្រំដែនជាមួយ​ប្រទេស​តួកគី។ ​

កងកម្លាំង​ Kurd បា​នប្រយុទ្ធ​ជាមួយក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាមនៅ​ទីក្រុង​ជាប់ព្រំដែន​ជាច្រើន ​នៅពេល​ដែលពួកគេ​ព្យាយាម​រុញច្រានចេញ​នូវក្រុម​សកម្ម​ប្រយុទ្ធនោះ ដែលបាន​កាន់កាប់​តំបន់ជាច្រើន​នៅភាគខាង​កើត​ប្រទេស​ស៊ីរី​ និងភាគខាង​ជើង​និងខាង​កើត​ប្រទេស​អ៊ីរ៉ាក់។ ​

កាលពីថ្ងៃពុធ​ ក្រុម​សកម្ម​ប្រយុទ្ធបាន​ប្រកាស​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ F-16 របស់​ប្រទេស​ហ្សកដានី ​នៅ​ជិត​តំបន់​ការពារ​របស់ពួក​គេ​នៅ​ក្រុង​ Raqqa ​តែកង​ទ័ព​អាមេរិក​និយាយថា ​ជារឿង​មិនពិត។ បញ្ចាការដ្ឋាន​យោធា​របស់ស.រ.អា.ចេញសេចក្តី ថ្លែង​ការណ៍​ថា​ យន្តហោះ​ធ្លាក់នោះមិនមែន​មក​ពីការ​បាញ់​ទម្លាក់ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នោះទេ។​

ក្រុម​រដ្ឋអ៊ីស្លាម​បាន​ចាប់​អាកាស​យានិកនោះ​ដែល​ធ្វើ​ប្រតិបត្តិការ​ជាផ្នែក​មួយ​នៃ​កងម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ក្នុងការវាយ​ប្រហារតាម​អាកាស​លើគោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម៕

XS
SM
MD
LG