ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ Kurd ​អះ​អាង​ថា​ខ្លួន​ទទួល​បាន​ជម្នះ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​


កង​កម្លាំង​របស់​ក្រុម​ Kurd ដើរ​ល្បាត​នៅ​ក្នុង​តំបន់​ Zumar ក្នុង​ខេត្ត Nineveh នៅ​ក្បែរ​ភ្នំ Sinjar ​កាល​ពី​ថ្ងៃទី​១៨ ​ខែធ្នូ ​ឆ្នាំ២០១៤។

កាល​ពី​ថ្ងៃ​សុក្រ​កង​កម្លាំង Kurd នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ (Iraq)​ បាន​បោះ​ជំហានទៅ​មុខ​ជាមួយ​ការ​វាយ​លុក​ធំមួយ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្រោយ​ក្រុម​ Kurd បាន​អះអាង​អំពីជ័យ​ជម្នះ​ធំ​មួយ​លើ​ក្រុម​សកម្ម​យុទ្ធ​រដ្ឋអ៊ីស្លាម។​

ក្រុម​មន្ត្រី​បាននិយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​កង​កម្លាំង​ Kurd បានវាយ​យក​បាន​មក​វិញ​នូវ​ដែន​ដី​ធំមួយ​ពី​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ហើយ​បាន​បំបែក​ការ​ទ្បោមព័ទ្ធ​លើ​ភ្នំ​ Sinjar ដែល​មាន​សមាជិក​នៃ​ក្រុម​ជន​អំបូរ​ភាគ​តិច​ Yazidi ជាច្រើន​នាក់​ជាប់​ឃុំ​នៅ​ទីនោះ។​

លោក Masrour Barzani ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​តំបន់​ Kurdistan បាន​និយាយ​ថា​ក្រុម​យុទ្ធជន​ peshmerga Kurde បាន​បើក​ឱ្យ​មាន​តំបន់​របៀង​មួយ​ទៅ​កាន់ភ្នំនោះ។​

ក្រុម​អំបូរ ​Yazidis រាប់ពាន់​នាក់​បាន​ជាប់​ឃុំ​នៅ​លើ​ភ្នំនេះ​កាល​ពី​ខែ​កញ្ញា​បណ្តាល​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​សម្លាប់​រង្គាល​ដោយ​ពួក​អ៊ីស្លាម​និយម​ជ្រុល​។​ ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការ​ទម្លាក់​គ្រឿង​ផ្គត់ផ្គង់​តាម​អាកាស​ដោយ​ស.រ.អ.​បាន​ជួយ​រំដោះ​ក្រុម​អំបូរ Yazidis រាប់ពាន់​នាក់។​ ក៏​ប៉ុន្តែ​ជន​ទាំង​នេះ​ជា​ច្រើន​នាក់​ទៀត​បាន​ជាប់​ឃុំ​នៅ​លើ​ភ្នំ​នេះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ។​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រុម​អំបូរ​ Kurd បាន​និយាយ​ថា​ក្រុម​យុទ្ធជន​ peshmerga បាន​វាយ​យក​បាន​មក​វិញ​នូវ​ភូមិ៨​នៅក្នុង​ការ​វាយ​លុក​របស់​ពួក​គេ​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំដោយ​ស.រ.អ.៕

XS
SM
MD
LG