ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​កងកម្លាំង​ Kurd៖ ក្រុង​ Sinjar ត្រូវ​បាន​រំដោះ​ចេញ​ពី​ការ​កាន់កាប់​របស់​រដ្ឋ​ឥស្លាម​ហើយ


កងកម្លាំង​ Kurd បាញ់​ទៅ​លើ​អាកាស​ នៅ​ពេល​វាយប្រហារ​យក​ដែន​ដី Sinjar ភាគ​ខាង​ជើង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មក​វិញ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
កងកម្លាំង​ Kurd បាញ់​ទៅ​លើ​អាកាស​ នៅ​ពេល​វាយប្រហារ​យក​ដែន​ដី Sinjar ភាគ​ខាង​ជើង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មក​វិញ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក Massoud Barzani ប្រធានាធិបតី​ Kurd នៅ​អ៊ីរ៉ាក់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួក​យុទ្ធជន​ Kurd ​បាន​វាយ​យក​បាន​មក​វិញ​នូវ​ក្រុង Sinjar ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​បាន​ត្រួតត្រា​ក្រុង​នេះ​ក្នុង​ប្រទេស​ Iraq ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ។

លោក Barzani បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពេល​កងកម្លាំង Kurd លើក​ទង់​ពួកគេ​នៅ​ផ្នែក​កណ្តាល​ក្រុង​នេះ​ថា «ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ប្រកាស​អំពីការ​រំដោះ​ក្រុង​ Sinjar»។ ពួក​ឧទ្ទាម​ជីហាដ​បាន​សម្លាប់ និង​យក​ជន​អំបូរ​ភាគ​តិច​ Yazidi ​រាប់​ពាន់​នាក់​នៅ​ Sinjar ធ្វើ​ជា​ទាសករ ​នៅ​ពេល​ពួក​បះបោរ​បាន​រាលដាល​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ខែ​សីហា ឆ្នាំ២០១៤។​

ថ្លែង​នៅ​ពេល​ប្រហែល​គ្នា​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី (Tunisia) លោក​រដ្ឋ​មន្ត្រី​ការបរទេសស.រ.អា. ​John Kerry ​បាន​មាន​ប្រសាសន៍​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​នេះ​ថា​ លោក​ «មាន​ការ​ទុក​ចិត្ត​ខ្លាំង» ថា​ក្រុង Sinjar នឹង​ត្រូវ​រំដោះ «ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ» ដោយ​កង​កម្លាំង peshmerga Kurd ​ដោយ​មាន​ការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ស.រ.អា. និង​ពួក​ទាហាន​ថ្មើរ​ជើង​ស.រ.អា.។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ឯ​សេតវិមាន​កាល​ពី​ពេល​មុន​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​មានប្រសាសន៍​ថា លោក​មាន​ជំនឿ​ថា​ការ​វាយ​ទៅ​មុខ​របស់​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី​ត្រូវ​បាន​ទប់ស្កាត់​ហើយ​ ក៏​ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​កម្ទេច​ចោល​នៅ​ឡើយ​ទេ៕

XS
SM
MD
LG