ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​អ៊ីរ៉ាក់​បន្ត​បោសសម្អាត​កង​ជីវពល​រដ្ឋ​ឥស្លាម​ចេញ​ពី​ទីក្រុង​ Ramadi


ក្រុម​ប្រឆាំង​នឹង​ភេរវកម្ម​លើក​ដៃ​ចេញ​ជា​អក្សរ V ដែល​មាន​ន័យ​ថា​ជ័យជម្នះ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុង Ramadi។
ក្រុម​ប្រឆាំង​នឹង​ភេរវកម្ម​លើក​ដៃ​ចេញ​ជា​អក្សរ V ដែល​មាន​ន័យ​ថា​ជ័យជម្នះ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុង Ramadi។

កង​កម្លាំង​អ៊ីរ៉ាក់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បន្ត​បោសសម្អាត​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ចេញ​ពី​ទីក្រុង​ Ramadi ក្រោយ​ពី​ដណ្ដើម​បាន​ទីក្រុង​នេះ ពី​ក្រុម​ជីវពល​នោះ​មកវិញ។

ការ​ធ្លាក់​ទីក្រុង Ramadi ទៅក្នុង​កណ្តាប់​ដៃ​ក្រុម​រដ្ឋ​ឥស្លាម កាល​ពី​ខែ​ឧសភា​នោះ គឺ​ជា​បរាជ័យ​ដ៏​ធំ សម្រាប់​រដ្ឋាភិបាល​ និង​យោធា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Haider al-Abadi ដោយ​សារ​ពួកគេ​បាន​ព្យាយាម​រុញ​ច្រាន​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ទៅ​វិញ។

ប៉ុន្តែ ក្រោយ​ពី​ ជ័យ​ជម្នះ​ក្នុង​ការ​ដណ្តើម​បាន​ទីក្រុង Ramadi ​វិញ កាល​ពី​ថ្ងៃ​ច័ន្ទ​មក លោក Abadi បាន​ឡើង​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​អ៊ីរ៉ាក់ ដោយ​ប្រកាស​ថា ឆ្នាំ​២០១៦ នឹង​ក្លាយ​ជា​ឆ្នាំ​ដែល​ក្រុម​រដ្ឋ​ឥស្លាម​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់។ លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​ដដែល​និយាយ​ថា ទីក្រុង​ធំ​ជាង​គេ​ទី​២​របស់​ប្រទេស​នេះ គឺ​ជា​គោលដៅ​បន្ទាប់​សម្រាប់​កងទ័ព​អ៊ីរ៉ាក់។

លោក Abadi មាន​ប្រសាសន៍​ថា «កងទ័ព​អ៊ីរ៉ាក់​នឹង​ទៅ​រំដោះ​ទីក្រុង Mosul ហើយ​នោះ​នឹង​ក្លាយ​ជា​បរាជ័យ​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម»។

ក្រុម​រដ្ឋ​ឥស្លាម បាន​កាន់កាប់​ទីក្រុង Mosul នោះ ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៤​មក​ម្ល៉េះ នៅ​ពេល​ដែល​ក្រុម​នោះ បាន​ក្តោបក្តាប់​តំបន់​ធំៗ​នៅ​ភាគ​ខាង​ជើង​ និង​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ ហើយ​និង​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី។

កងកម្លាំង​អ៊ីរ៉ាក់​ដែល​មាន​ជំនួយ​ពី​កងទ័ព​អាកាស​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​ពី​កង​ជីវពល​គាំទ្រ​រដ្ឋាភិបាល​ផងនោះ បាន​នៅ​ទ្រឹង​ជា​យូរ​មក​ហើយ ដោយ​មិន​អាច​ដណ្តើម​ដែនដី​ទាំង​នោះ​ពី​ក្រុម​រដ្ឋ​ឥស្លាម​បាន។ ទើប​តែ​ពេល​ថ្មីៗ​នេះ ឃើញ​មាន​ការ​រីក​ចម្រើន​ខ្លះៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG