ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា​កំហុស​នៃ​ការ​បាញ់​មីស៊ីល​បាន​សម្លាប់​ទាហាន​អ៊ីរ៉ាក់


FILE - U.S. Defense Secretary Ash Carter meets with Iraqi Prime Minister Haider al-Abadi in the prime minister's office in Baghdad, Iraq, July 23, 2015.

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Ash Carter បាន​មាន​ប្រសាសន៍​ថា ការ​វាយប្រហារ​មួយ​តាម​អាកា​ស​ដោយ​យន្តហោះ​អាមេរិកាំង​ដែល​បាន​បណ្តាល​ឱ្យ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​រហូត​ដល់​១០នាក់​ស្លាប់​ហាក់​ដូចជា​ «កំហុស​មួយ​ដែល​មាន​ទាក់ទិន​នឹង​ភាគី​ទាំង​ខាង»។

លោក​ Carter បាន​មាន​ប្រសាសន៍​ថា​កាំជ្រួច​មីស៊ីល​មួ​យ​ដែល​បាន​ត្រូវ​បាញ់​ពី​យន្តហោះ​ចម្បាំង​ស.រ.អា.​មួយ​គ្រឿង​បាន​ត្រូវ​ចំ​កង​កម្លាំង​សន្តិសុខ​អ៊ីរ់ាក់​នៅ​ជិត​ក្រុង​ Fallujah ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​អ៊ីរ៉ាក់​ដែល​ត្រួតត្រា​ដោយ​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម។​

ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ថា​ មាន​ទាហាន​១០នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។​

ក្រុម​យោធា​ស.រ.អា.​បាន​និយាយ​ថា​ ព័ត៌មាន​អំពី​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នេះ​បាន​មកពី​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​នៅ​លើ​ដី​នៅ​ជិត​ក្រុង Fallujah។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​លើ​នាវា​ចម្បាំង​ស.រ.អា.​ឈ្មោះ USS Kearsarge នៅ​ក្នុង​ឈូងសមុទ្រ Perse លោក Carter បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ Iraq Haider al-Abadi ដើម្បី​សម្តែង​ការ​រំលែក​មរណទុក្ខ​របស់​លោក​ ហើយ​ថា​លោក​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​ថា​ឧប្បត្តិហេតុ «គួរ​ឱ្យ​សោកស្តាយ» នេះ​នឹង​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត៕

XS
SM
MD
LG