ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នករិះគន់​និយាយ​ថា ​ស.រ.អា​ត្រូវការ​គោលនយោបាយ​រដ្ឋ​បរាជ័យ​សម្រាប់​ស៊ីរី និង អ៊ីរ៉ាក់


បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​កាត់​អាគារ​ខូចខាត​មួយ​នៅ​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​នៅ​ក្រុង Maaret al-Numan នៅ​ខេត្ត​ Idlib ប្រទេស​ស៊ីរី នា​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០១៥។
បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​កាត់​អាគារ​ខូចខាត​មួយ​នៅ​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​នៅ​ក្រុង Maaret al-Numan នៅ​ខេត្ត​ Idlib ប្រទេស​ស៊ីរី នា​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០១៥។

នៅ​រយៈ​ពេល​ប្រមាណ​មួយ​ខែ រដ្ឋាភិបាល​នៃ​លោក​ប្រធានាធិបតី Bashar al-Assad ​នៃ​ប្រទេស​ស៊ីរី និង​ក្រុម​ប្រឆាំង គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ដើម្បី​ធ្វើ​ការ​ចរចា​ស្វែង​រក​សន្តិភាព ក៏​ប៉ុន្តែ​មាន​អារម្មណ៍​មួយ​រួច​ជា​ស្រេច​ទៅ​ហើយថា កិច្ច​ពិភាក្សាគ្នា​ដែលគាំ​ទ្រ​ដោយស.រ.អា​នោះ​នឹង​ទទួល​បរាជ័យ។ បើ​តាមក្រុម​មន្ត្រី​ស៊ើប​ការ​សម្ងាត់ និង​មន្ត្រី​យោធា គោល​នយោបាយ​ស.រ.អា​មិន​បាន​គិត​គូរ​អំពី​ស្ថានការណ៍​ជាក់​ស្តែង​យ៉ាង​ស្មុគ្រ​ស្មាញ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ឡើយ។

«ខ្ញុំ​មិន​បាន​ឃើញ​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ថា​ ស.រ.អា​មាន​ផែនការ​ច្បាស់​លាស់​មួយ ដើម្បី​ធ្វើ​ការ​ជាមួយ​បណ្តា​រដ្ឋ​បរាជ័យទេ»។ នេះ​ជា​សម្តី​របស់​អតីត​នាយក​ទី​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់ (CIA) លោក James Woolsey ​ទៅ​កាន់​ VOA។ លោក​បន្ថែម​ទៀត​ថា «ខ្ញុំ​មិន​គិត​ថា​រដ្ឋបាល​អូបាម៉ា​បាន​បង្កើត​ផែនការ​នេះ​ទេ»។

លោក Woolsey ​និង​អ្នក​ឯ​ទៀត ចង្អុល​ទៅ​បញ្ជីមួយ​ដែល​កាន់​តែ​វែង​ទៅៗ នូវ​បណ្តារ​ដ្ឋដែល​គេ​ហៅ​ថា រដ្ឋ​បរាជ័យ​នៅ​មជ្ឈឹម​បូព៌ា​ និង​នៅ​កន្លែង​ផ្សេង​ទៀត ដែល​ស្ថាប័នគ្រប់​គ្រង​អំណាច​បាន​ដួល​រលំ ហើយ​ប្រហោង​អំណាច ​ត្រូវ​បំពេញ​ដោយ​ក្រុម​ផ្សេងៗ ដែល​មាន​គោល​ដៅផ្សេងៗ​គ្នា​។

«គ្មាន​ស៊ីរី ឬ អ៊ីរ៉ាក់​ទេ» នេះ​ជា​សម្តីរបស់​នាយក​ស៊ើប​ការ​ណ៍​សម្ងាត់​នៃ​រដ្ឋាភិបាល​តំបន់​ Kurdistan ​លោក Lahur Talabani ​ដែល​បាន​ជជែក​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ VOA ​ថា ការ​លេច​ចេញ​មក​របស់​ពួកក្រុម​ភេរវកម្ម​រដ្ឋឥស្លាម​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំង​ពីរ​នេះ។ លោក​បាន​ថ្លែង​ថា​ក្រុម​រដ្ឋឥស្លាម​ក្នុង​តំបន់​នេះ​បាន​ដកចោល​ទល់​ដែន​ទាំងឡាយដែល​មាន​ពី​មុន​មក​នោះ៕

XS
SM
MD
LG