ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អ៊ីរ៉ាក់ និង​កងកម្លាំង​ Kurd ​នៅ​តែ​ប្រយុទ្ធ​គ្នា​លើ​តំបន់​ជម្លោះ​ដែល​នៅ​សល់​


កង​កម្លាំង​ Pesh​merga អង្កេត​ការ​ប្រយុទ្ធ​កាលពី​ថ្ងៃទី​២០ តុលា ២០១៧ ក្នុង​ទីក្រុង​ Altun Kobri តំបន់​ជម្លោះ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។
កង​កម្លាំង​ Pesh​merga អង្កេត​ការ​ប្រយុទ្ធ​កាលពី​ថ្ងៃទី​២០ តុលា ២០១៧ ក្នុង​ទីក្រុង​ Altun Kobri តំបន់​ជម្លោះ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។

កាលពី​យប់ថ្ងៃ​សុក្រ​ កង​រថក្រោះ​របស់​ក្រុម​ទ័ព Peshmerga បានបាញ់កាំ​ភ្លើងធំ​ទៅក្នុង​ក្រុង Altun Kopri ដែល​នៅ​ពេល​នេះ​កាន់កាប់​ដោយអាជ្ញាធរ​អ៊ីរ៉ាក់នៅ​ពេល​ដែល​មានការ​បាញ់​កាំភ្លើង​នៅ​កន្លែង​ចូល​ក្នុង​ក្រុង​នេះ។

ក្រុម​អ្នកស្ម័គ្រ​ចិត្ត​ស៊ីវិល Kurd បាន​រត់ចេញ​ពី​ខាង​ក្រោយ​របាំង​ដី​ពំនូកមួយ​នៅជិតទី​នោះ​នៅពេល​ដែល​ឡាន​ពួក​អ្នកកាសែត​បាន​បើក​ចេញ​យ៉ាងលឿន​ពីក​ន្លែង​មានការ​ប្រយុទ្ធ​គ្នា​នោះ។

កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ Kurd បានប្រយុទ្ធ​គ្នា​ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រមក​ក្រោយ​ពី​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជម្រុល​ទៅ​មុខ​ទៅ​ខាង​ជើងចេញ​ពី​ក្រុង​Kirkuk ដែល​ជា​ក្រុង​មានប្រេង​ដែល​ពួក​គេ​បានវាយ​យក​បានកាល​ពី​សប្តាហ៍​មុនឆ្ពោះ​ទៅ​កាន់រដ្ឋធានី​ Irbil នៃ​ក្រុម​ជន​អំបូរ​ Kurd។​

រដ្ឋាភិបាល​ក្រុង​បាកដាដ បាន​និយាយ​ថា​ខ្លួន​ចង់​កាន់កាប់​ផ្ទៃ​ដី​មាន​ជម្លោះ​ទាំង អស់ដោយ​ជំរុញ​តំបន់ Kurdistan ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​ឱ្យ​ទៅ​កាន់ព្រំដែន​ខ្លួន​កាល​ពីឆ្នាំ២០០៣វិញ។​ យុទ្ធជន​និង​ជន​ស៊ីវិល​ខ្លះ​នៅ​ខាង​ភាគី​ Kurd ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​ក្រុង​បាកដាដ ចង់​ធ្វើ​ចលនា​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀតដោយ

មានរួម​បញ្ចូល​ទាំង​ក្រុង Irbil ផង​ដែរ។​ ​ជន​ឯ​ទៀត​បាន​និយាយ​ថារដ្ឋាភិបាល​ក្រុង​បាកដាដ​មិន​ទំនង​ជា​នឹង​ធ្វើ​ចលនា​ចូល​ទៅ​ក្នុង​តំបន់ដែល​បានត្រួតត្រា​ដោយ​ខ្លួនឯង​ជាង​២៥ឆ្នាំ​មកហើយនោះ​ទេ។​

លោក Ari Harsin សមាជិក​សភា​ Kurdistan ដែល​ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​នៅ​ជួរ​មុខ​ជាមួយ​ទាហាន Peshmerga បាននិយាយ​ថា «ទាហានអ៊ីរ៉ាក់​ខ្លះ​នៅនឹង​កន្លែង​ប្រហែល​ចង់​ប្រយុទ្ធ​ចូល​ក្នុង​ក្រុង Irbil។ ក៏​ប៉ុន្តែ​ពួកមនុស្ស​ថ្នាក់លើដែល​ជា​មនុស្ស​ដឹង​កិច្ចការ​ មិនធ្វើដូចនេះ​ទេ។​ ការ​ប្រយុទ្ធ​គ្នា​ក្នុង​ក្រុង​ Irbil មិន​ផ្តល់ផល​ប្រយោជន៍​ឱ្យ​នរណា​ម្នាក់ឡើយ»៕

XS
SM
MD
LG