ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូរទស្សន៍​អ៊ីរ៉ង់​រាយការណ៍​ថា​ មនុស្ស​៩នាក់​បាន​ស្លាប់​នៅ​ក្នុង​ពេល​មាន​ចលាចល​មួយ


លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​បក់​ដៃ​ទៅ​អ្នក​ចូលរួម​ នៅ​ពេល​លោក​អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​បក់​ដៃ​ទៅ​អ្នក​ចូលរួម​ នៅ​ពេល​លោក​អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អង្គារ​នេះ​ មេដឹកនាំ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់​ពួក​សត្រូវ​នៃ​សាធារណ​រដ្ឋ​ឥស្លាម​មួយ​នេះ​ថាបង្ក​ឱ្យ​មាន​បាតុកម្ម​ឃោរឃៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ចាប់ផ្តើម​កាលពី​ចុង​សប្តាហ៍​មុន។​

លោក Ayatollah Ali Khamenei បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តាម​ទូរទស្សន៍​រដ្ឋ​និង​ត្រូវ​ផ្សាយ​តាម​គេហទំព័រ​ផ្លូវការ​របស់​លោកថា «កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួក​សត្រូវ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ដោយ​មាន​រួមបញ្ចូល​ប្រាក់កាស អាវុធ នយោបាយ និង​អង្គការ​ស៊ើបការណ៍​សម្ងាត់​ដើម្បី​បង្កើត​ចលាចល​ក្នុង​សាធារណ​រដ្ឋ​ឥស្លាម​នេះ»។ លោក Khamenei បានថ្លែង​ថា​លោកនឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​អំពី​ព្រឹត្តិការណ៍​កាលពី​ពេល​ថ្មីៗ​នេះ «នៅ​ពេលវេលា​ល្អ​មក​ដល់»។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​មាន​មនុស្ស​៩នាក់​ទៀត​បាន​ស្លាប់​កាលពី​យប់មិញ​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​ជាង​២០នាក់​ហើយ​ចាប់​តាំងពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ចាប់ផ្តើម​មាន​កាលពី​ចុង​សប្តាហ៍​មុន។​

បើតាម​របាយការណ៍​ថា​ មនុស្ស​៦នាក់​បាន​ស្លាប់នៅ​ឯ​ស្ថានីយ​ប៉ូលិស​មួយ​នៅ​ក្នុងក្រុង​ Qahdarijan នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដែល​បាន​ចាប់ផ្តើម​មាន​ឡើង​នៅ​ពេល​ពួក​កុប្បករ​ព្យាយាម​លួច​កាំភ្លើងពី​ទីនោះ។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​បាន​និយាយ​ថា​នៅ​ក្នុង​ក្រុង​ Najafabad ប៉ូលីស​ម្នាក់​បាន​បាត់បង់​ជីវិត។

កាលពី​ថ្ងៃ​ចន្ទ​ លោកប្រធានាធិបតី​ Hassan Rouhani បាន​ប្តេជ្ញា​ថា​កងកម្លាំង​សន្តិសុខ​នឹង «តបត​នឹង​ពួក​កុប្បករ​និង​ពួក​អ្នក​មិន​គោរព​ច្បាប់»។

លោក​បាន​ថ្លែង​ថា «រដ្ឋាភិបាល​នឹង​មិន​អត់ឱន​ដល់​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ រំលោភ​លើ​របៀបរៀបរយ​សាធារណៈ និង​បង្កើត​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម»៕

XS
SM
MD
LG