ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​រាយការណ៍​អំពី​ការ​រឹបអូសយក​នាវាដឹក​ប្រេង​មួយ​គ្រឿង


រូបភាព​ឯកសារ៖ យន្តហោះ U.S CH-53E ហោះ​កាត់​ើ់​នាវា​ដឹក​ប្រេង​នៅ​សមុទ្រ​អារ៉ាប់​នៅ​ប្រទេស​អូម៉ង់កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៩។

ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​បានផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កង​ឆ្មាំ​បដិវត្តន៍​បានរឹប​អូស​យក​នាវា​ដឹក​ប្រេងបរទេស​មួយ​គ្រឿង​ដែលបានត្រូវ​ចោទ​ប្រកាន់​ថា​រត់ពន្ធប្រេង។​

សេចក្តី​រាយការណ៍​នេះ​បាន​និយាយ​ថា​កប៉ាល់​នេះបាន​ត្រូវ​ស្ទាក់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុងផ្នែក​មួយនៃ​ច្រក​សមុទ្រ​ Hormuz នៅ​ខាងត្បូង​កោះ Larak នៃ​ប្រទេស​អ៊ីរ៉ង់​ដោយ​មាន​ពួក​នាវិក១២នាក់​នៅ​លើ​នាវានោះ។​

របាយការណ៍​នេះចែង​ថា​នាវា​ដឹក​ប្រេង​នេះ​មាន​ទាក់ទិននឹង​ការរត់​ពន្ធប្រេង១លាន​លីត្រ ក៏​ប៉ុន្តែមិន​បានផ្តល់​សេចក្តី​ល្អិត​ល្អន់អំពី​ប្រទេស​ដើមរបស់​កប៉ាល់​នេះ​ទេ។

ការ​រឹបអូស​នេះមានឡើង​នៅក្រោយនាវា​ដឹក​ប្រេង​ឈ្មោះ MT Riah ដោត​ទង់ជាតិ​ប៉ាណាម៉ា​ដែល​មានមូលដ្ឋាន​នៅ​ក្នុង​ប្រទេស United Arab Emirates បានបាត់ពី​ផែនទី​បង្ហាញ​ការ​បើក​នាវា​នៅ​ក្នុង​ដែន​សមុទ្រ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី​១៤ខែ​កក្កដា។​

របាយការណ៍មួយ​បាននិយាយថាកងឆ្មាំ​បដិវត្តន៍​បាននិយាយ​ថា​ពួក​គេ​បានទទួល​សារ​គ្រា​មាន​អាសន្នមួយ​ពីនាវា​នោះដែល«បន្ទាប់​មក​បានត្រូវ​រឹបយក​ដោយ​មាន​បទបញ្ជា​ពី​តុលាការ​នៅ​ពេលយើង​រក​ឃើញ​ថា​កប៉ាល់​នេះ​រត់ពន្ធ​ប្រេង»។ ​សេចក្តី​រាយការណ៍នេះ​បានថ្លែងថា​ពួកអ្នករត់​ពន្ធ​អ៊ីរ៉ង់​មាន​បំណង​ដឹក​ជញ្ជូន​ប្រេង​ទៅលក់​ឱ្យ​ពួក​ជន​បរទេស។

XS
SM
MD
LG