ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមាន​ពី​សង្គ្រាម​​រីក​ធំ​ បើ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​រវាង​​ប្រទេស​អាមេនី ​និង​​អាស៊ែបៃហ្សង់


រូប​ឯកសារ៖ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​តេហេរ៉ង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់​លោក ​Hassan Rouhani (​ហាសាន រ៉ូហាន់នី) បាន​ព្រមាន​ថា​ ការ​ប្រយុទ្ធ​គ្នា​នា​ពេ​ល​នេះ ​រវាង​កង​ទ័ព​នៃប្រទេសអាមេនី​ និង​ប្រទេស​អាស៊ែបៃហ្សង់​ អាច​រាល​ដាល​តាម​ព្រំ​ដែន​របស់​ខ្លួន​ ហើយ​អាច​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​សង្គ្រាម​មួយ​ក្នុង​តំបន់។​

លោក ​Hassan Rouhani ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​លោក​ជុំ​វិញ​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្រ្តី​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ។​

​ជន​ស៊ីវិល​និង​កងទ័ព​រាប់រយ​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាងកងទ័ព​នៃ​ប្រទេស​អាមេនី និង​ប្រទេស​អាស៊ែបៃហ្សង់​ដែល​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១០ ជុំវិញ​ជម្លោះ​ដែន​ដី​ក្នុង​តំបន់ Nagorno-Karabakh ។ ​ប្រទេស​អ៊ីរ៉ង់​មាន​ព្រំដែនភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ទាំ​ពីរ​ និង​មាន​ទំនាក់​ទំនង​ការទូត​ល្អ​ជា​មួយ​ប្រទេស​ទាំង​ពីរ​នេះផង​ដែរ។

សារព័ត៌​មាន​អ៊ីរ៉ង់​រាយការណ៍​ថា មាន​គ្រាប់​ផ្លោងដែល​បាញ់​ខុស​ទិស​បាន​ខ្ទាតធ្លាក់​ចូល​ក្នុង​ភូមិ​និង​ទី​ប្រជុំ​ជន​ជាប់ព្រំដែន​របស់​ប្រទេស​អ៊ីរ៉ង់​ ដែល​បាន​បំផ្លាញ​អគារ​មួយ​ចំនួន​ និង​របួសកុមារ​អាយុ​៦ឆ្នាំ​ម្នាក់​ផង​ដែរ។​

លោក​Rouhani ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ នឹង​មិន​អត់អោន​ឲ្យ​ប្រទេស​ណាមួយ​ ដែល​បញ្ជូន​ភេរវករ​មក​កាន់​ព្រំ​ដែនប្រទេស​អ៊ីរ៉ង់​ ក្រោម​លេស​ណាមួយ​នោះ​ទេ។

ចំណែក​ប្រទេស​តួកគី​វិញ ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​បញ្ជូន​កងទ័ព​ស៊ីរី​មក​ក្នុង​តំបន់​ ដើម្បី​គាំទ្រ​ប្រទេសអាស៊ែបៃហ្សង់ ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ ដែល​ការ​ចោទប្រកាន់​នេះ​ត្រូវ​បា​ន​ប្រទេស​តួកគី​បដិសេធ​៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG