ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អាមេរិក​បានយក​សាកសព​បុគ្គលិក​យោធា​អាមេរិកពីរនាក់ស្លាប់​នៅពេល​យន្តហោះ​ធ្លាក់នៅ​អាហ្វហ្គានីស្ថាន


យោធាអាមេរិករុករកវត្ថុដែលនៅសេសសល់ពីការធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន។
យោធាអាមេរិករុករកវត្ថុដែលនៅសេសសល់ពីការធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន។

មន្ត្រីការពារជាតិអាមេរិកម្នាក់និយាយថា ​យោធា​អាមេរិក​បានរកឃើញ​សាកសព​បុគ្គលិក​យោធា​អាមេរិកពីរនាក់ដែលត្រូវបានស្លាប់​កាលពីថ្ងៃច័ន្ទ​នៅពេលយន្តហោះ​យោធា​របស់​ពួក​គេបានធ្លាក់នៅអាហ្វហ្គានីស្ថាន។

យន្ដហោះ ដែលជួយកងទ័ពក្នុងការ​ប្រាស្រ័យទាក់ទង​និងចែករំលែកព័ត៌មានសម្ងាត់នៅ​សមរភូមិ​នោះ​ បានធ្លាក់ចុះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកតាលីបង់នៃខេត្ត Ghazni។​

មន្ត្រីការពារជាតិ​អាមេរិក​ម្នាក់​ដែល​សុំមិនបញ្ចេញឈ្មោះ ​បានប្រាប់វីអូអេ​កាលពីថ្ងៃអង្គារ​ថា​ កិច្ចប្រឹងប្រែងយកសាកសព​មក​វិញ​ត្រូវ​បាន​រារាំង​ដោយ​អាកាសធាតុ​មិន​ល្អ​និង​សណ្ឋាន​ដី។ ​មន្ត្រីរូបនោះបាន​និយាយ​ថា ​គ្មាន​ផ្សេង​ជិះ​យន្តហោះ ​E-11A ​ដែល​បំពាក​ប្រព័ន្ធ​ស៊ើបការណ៍​នៅ​សមរភូមិ​នេះ​ទេ។​

លោក​ Khaled Wardek ​ស្នងការ​ប៉ូលិស​ខេត្ត​ Ghazni​ បាន​និយាយ​ថា​ ​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​ជួយ​កម្លាំង​សហ​រដ្ឋ​អាមេរិក​នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​អដ្ឋិធាតុ​ពី​កន្លែង​យន្តហោះ​ធ្លាក់កាលពី​ថ្ងៃ​អង្គារ។​ មន្ត្រី​យោធា​អាមេរិក​បាន​និយាយថា​ ​គ្មាន​ការ​ចង្អុល​បង្ហាញ​ថា​យន្ដហោះ​នេះធ្លាក់ដោយសារ​សត្រូវបាញ់ទេ គឺ​ផ្ទុយពីការអះអាងរបស់ពួក​តាលីបង់​ដែល​ថា ​ពួកគេបានបាញ់ទម្លាក់យន្ដហោះនោះ។ ​

មន្ត្រីការពារជាតិអាមេរិកបានច្រានចោលនូវការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែល​អះអាងថា​ មន្រ្តីជាន់ខ្ពស់ CIA ដែល​ពាក់​ព័ន្ធ​ការវាយប្រហារ​តាម​អាកាស​សម្លាប់​លោក Qassem Soleimani ​មេ​បញ្ជាការ​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជិះយន្តហោះនោះ​ហើយ​បាន​ស្លាប់​នៅ​ក្នុងការ​ធ្លាក់​យន្ត​ហោះ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG