ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អាមេរិក​១១​នាក់​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​ក្នុង​ប្រទេស​អ៊ីរ៉ាក់


ទាហាន​អាមេរិក​ពិនិត្យ​កន្លែង​ដែល​រង​ការ​បាញ់​ដោយ​មីស៊ីល​អ៊ីរ៉ង់ ទៅ​លើ​មូលដ្ឋាន​ទ័ព​ Ain al-Asad ក្នុង​ខេត្ត Anbar ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​ទី​១៣​ មករា ២០២០។
ទាហាន​អាមេរិក​ពិនិត្យ​កន្លែង​ដែល​រង​ការ​បាញ់​ដោយ​មីស៊ីល​អ៊ីរ៉ង់ ទៅ​លើ​មូលដ្ឋាន​ទ័ព​ Ain al-Asad ក្នុង​ខេត្ត Anbar ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​ទី​១៣​ មករា ២០២០។

យោធា​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ទាហាន​របស់​ខ្លួន​ចំនួន​១១​នាក់ ​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​បង្ហាញ​នូវ​រោគ​សញ្ញា​របួស​ខួរ​ក្បាល ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​លើបន្ទាយ​របស់​អ៊ីរ៉ង់​ដែល​កងទ័ព​សហ​រដ្ឋ​អាមេរិក​បោះ​ទី​តាំង​នៅ​ទី​នោះ។

ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​បាល់​លីស្ទិក​របស់​អ៊ីរ៉ង់​លើ​ទីតាំង​អ៊ីរ៉ាក់​២ ​ជា​ការ​សង​សឹក​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មា​ន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​ Qassem Soleimani ​មេបញ្ជាការ​កំពូលនៃ​កង​ឆ្មាំ​ការពារ​បដិវ្តិន៍​អ៊ីស្លាម​អ៊ីរ៉ង់។

លោក​អនុសេនីយ៍ឯក​ Bill Urban ​អ្នកនាំ​ពាក្យ​ទី​បញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេ​រិក ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍កាលពី​ថ្ងៃ​ព្រហស្បត៍​ថា៖ «ខណៈ​ដែល ​មិន​មាន​ទាហាន​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៨ ​ខែ​មករា លើ​ទីតាំង ​Al Asad​ ទាហាន​ជា​ច្រើន​នាក់ ត្រូវ​បាន​ព្យាបាល​រោគ​សញ្ញា​របួស​ខួរ​ក្បាល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ហើយ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ការ​វាយ​តម្លៃ​នៅ​ឡើយ»។

​ទាហាន​ទាំង​អស់​នោះ ​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេស​អាល្លឺម៉ង់​និង​កូវ៉ែត។

​លោក​ Urban និយាយ​ទៀត​ថា៖ «នៅ​ពេល​ដែល​មាន​សុខភាព​ល្អ​ត្រូវ​បំពេញ​ភារ​កិច្ច ​ទាហាន​ទាំង​អស់​នោះ​ត្រូវគេ​រំពឹង​នឹង​វិលត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​វិញ»។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​និយាយ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ថា ​មិន​មាន​កង​កម្លាំង​សហរដ្ឋ​អាមេរិក​រង​របួស​ទេ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីរ៉ង់​លើ​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​ឆ្មាំការ​ពារ​បដិវត្តន៍​អ៊ីរ៉ង់ ​បាន​ច្រឡំ​បាញ់​យន្ត​ហោះ​អាកាសចរណ៍​អន្តរជាតិ​អ៊ុយក្រែន​នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់ សម្លាប់​មនុស្ស​១៧៦​នាក់​នៅលើ​យន្តហោះ​នោះ៕

XS
SM
MD
LG