ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចំណុច​សំខាន់​មួយ​ត្រូវ​សម្រេចបាន​នៅ​ក្នុង​កិច្ច​ពិភាក្សា​បរមាណូ​អ៊ីរ៉ង់


រដ្ឋមន្រ្តី​ការបរទេស​ John Kerry (ខាងឆ្វេង) ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ជុំវិញ​កម្មវិធី​បរមាណួូរបស់​អ៊ីរង់ នៅ​ក្រុង Lausanne ប្រទេសស្វីស នា​ថ្ងៃ​ទី​១៧ ឆ្នាំ​២០១៥។

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​លោក​ John Kerry បាន​ជួប​ជំនុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់​លោក Mohammad Javad Zarif នៅ​ក្នុង​ប្រទេស​ស្វីស នៅ​ក្នុង​ការ​បន្ត​ព្យាយាម​ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ​អំពី​បរមាណូ​នៃប្រទេស អ៊ីរ៉ង់ មុន​ថ្ងៃ​កំណត់​ចុង​ក្រោយបង្អស់​នៅ​ថ្ងៃអង្គារខាង​មុខនេះ។

ដោយ​ថ្ងៃកំណត់​ចុង​ក្រោយ​បង្អស់​ជិត​មក​ដល់​ លោក Kerry បាន​លុប​ចោល​ផែនការ​វិល​ត្រទ្បប់​មក​ស.រ.អា​វិញ​នៅ​ថ្ងៃ​អាទិត្យនេះ​ ដើម្បីចូល​រួម​ក្នុងពិធីមួយ​ដែល​លោក​សង្ឃឹម​ថា​នឹង​ចូលរួម។

ការ​ពិភាក្សា​គ្នា​អំពី​បរមាណូអ៊ីរ៉ង់ បាន​ដល់​ចំណុច​សំខាន់​មួយ​ ជាមួយ​នឹង​ភាគី​ទាំង​ពីរ​បាននិយាយ​ថា វា​អាស្រ័យ​ទៅលើ​ភាគីមួយទៀត​ក្នុង​ការ​ធ្វើ​សម្បទាន។

កាល​ពី​ថ្ងៃ​សៅរ៍​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សារ​មួយ​តាមបណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter ថា​ អ៊ីរ៉ង់​ប្រុង​ប្រៀប​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ល្អ​មួយ ហើយ​កំពុង​រង់ចាំ​ឲ្យសមភាគី​ខ្លួន​ធ្វើ​ដូចនេះ​ដែរ។​ ក៏​ប៉ុន្តែ​ក្រុមមន្ត្រី​មក​ពី​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង៦​ ដែល​ទាក់ទិន​នឹង​កិច្ច​ចរចា​នេះ​និយាយ​ថា អ៊ីរ៉ង់​ត្រូវ​ធ្វើ​សម្បទាន៕

XS
SM
MD
LG