ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ដឹកប្រេង​របស់​អ៊ីរ៉ង់​ចាកចេញ​ពី​ដែនទឹក Gibraltar


នាវា​ដឹកប្រេង​របស់​ Adrian Darya 1 ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ដែនដី Gibraltar កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

នាវា​ដឹកប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​រឹបអូស​នៅក្នុង​ដែនដី Gibraltar ដោយ​សារ​តែ​បាន​បំពាន​ទៅ​លើ​ទណ្ឌកម្ម​របស់​សហភាព​អ៊ឺរ៉ុប​នោះ​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ដែន​ទឹក​នៃតំបន់ Gibraltar ហើយ កាល​ពី​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​តុលាការ​កំពូល​នៃ​ដែន​អាណា​និគម​អង់គ្លេស​មួយ​នេះ ​បាន​បដិសេធ​សំណើ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ស្នើ​ឲ្យ​ប្រគល់​វានា​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ដឹកប្រេង​ឆៅ​ទៅ​ឲ្យ​ប្រទេស​ស៊ីរី​ មួយ​នេះ​ឲ្យ​ទៅ​សហរដ្ឋអាមេរិក។

យោង​តាម​ទិន្នន័យ​ត្រួតពិនិត្យ​របស់​ចរាចរណ៍​ផ្លូវទឹក​ បាន​បង្ហាញ​នៅ​ថ្ងៃចន្ទ​នេះ​ថា វានា​ដឹកប្រេង​ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពីនាវា Grace 1 ទៅ​នាវា Adrian Darya 1​ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កំពង់ផែ​ប្រទេស​ក្រិក​ បើទោះបី​ជា​ក្រុម​មន្រ្តី​មិន​បាន​បញ្ជាក់អំ​ពី​ទិសដៅ​របស់​នាវា​នេះ​ជា​សាធារណៈ​ក៏​ដោយ។

សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃសៅរ៍​បាន​ស្នើ​ឲ្យ​បញ្ឈប់​មិន​ឲ្យ​នាវា​ដឹកប្រេង​នេះ​ចាកចេញ​ពី​ដែនទឹក Gibraltar ជា​កន្លែង​ដែល​នាវា​មាន​ផ្ទុកប្រេង២លាន១សែនធុង​នេះ​បាន​ចត​អស់​រយៈ​ពេល៤៦ថ្ងៃ។ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​គ្មាន​លទ្ធភាព​ស្នើ​សុំបទ​បញ្ជា​ពី​តុលាការ​កំពូល​ ដើម្បី​ឃាត់​នាវា​នេះ​ទុក​ឡើយ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍។

សំណើ​របស់​សហរដ្ឋអាមេរិក​ឲ្យ​ឃាត់ទុក​នាវា​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​តុលាការ​កំពូល​នៃ​ដែនដី Gibraltar កាល​ពី​ថ្ងៃព្រហស្បតិ៍។ នាយក​រដ្ឋមន្រ្តី​ដែន​អាណានិគម លោក Fabian Picardo បាន​ថ្លែង​ថា​ ប្រទេសអ៊ីរ៉ង់​បាន​ផ្តល់​ការ​ធានា​អះអាង​ថា​ ប្រេង​ទាំងនេះ​នឹង​មិន​ដឹក​ទៅ​ឲ្យ​ប្រទេសស៊ីរី​ ជា​ទិសដៅ​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ទណ្ឌកម្ម​សហភាពអ៊ឺរ៉ុប​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់លោក Bashar al-Assad នោះទេ។

យោង​តាម​ក្រសួង​យុត្តិធម៌​ដែនដី Gibraltar បាន​ឲ្យ​ដឹងថា​ ការ​ស្នើសុំ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ឃាត់​ទុក​នាវា​នេះ​ ផ្អែក​លើ​បទល្មើស​នៅ​ក្រោម​ច្បាប់ស្តី​ពី​អំណាច​សេដ្ឋកិច្ច​បន្ទាន់​ដែល​ទាក់ទិន​ទៅ​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់នោះ​ មិន​អនុលោម​តាម​ច្បាប់​របស់​ដែនដី Gibraltar ឬ​ចក្រភព​អង់គ្លេស​ ឬ​សហភាពអ៊ឺរ៉ុប​នោះ​ទេ៕

XS
SM
MD
LG