ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថ្លែង​ថា ​ខ្លួន​មិន​បោះបង់​ចោល​កម្មវិធី​មីស៊ីល​ ហើយ​ក៏​មិន​ចរចា​ជាមួយ​អាមេរិក​ដែរ


មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei លើកដៃ មុនពេលធ្វើសុន្ទរកថាអំឡុងពេលពិធីគម្រប់​ខួប​ទី៣០ នៃ​ការ​ស្លាប់​របស់​ស្ថាបនិក​សាធារណរដ្ឋ​ឥស្លាម​នៅក្រុងតេរ៉ង់។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei លើកដៃ មុនពេលធ្វើសុន្ទរកថាអំឡុងពេលពិធីគម្រប់​ខួប​ទី៣០ នៃ​ការ​ស្លាប់​របស់​ស្ថាបនិក​សាធារណរដ្ឋ​ឥស្លាម​នៅក្រុងតេរ៉ង់។

លោក Ayatollah Ali Khamenei បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​លើ​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​អង្គារ​ថា «ល្បិច​នយោបាយ​នេះ​មិន​អាច​បោក​បញ្ឆោត​ក្រុម​មន្ត្រី​អ៊ីរ៉ង់​នោះ​ទេ‍»។

ប្រមុខ​រដ្ឋ​ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែង​ថា ប្រទេស​របស់​លោក​មិន​បោះបង់​ចោល​កម្មវិធី​មីស៊ីល​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​អាមេរិក​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​ស្ម័គ្រ​ចិត្ត​ចរចា​ជាមួយ​នឹង​អ៊ីរ៉ង់។

លោក Ayatollah Ali Khamenei បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​លើ​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​អង្គារ​ថា «ល្បិច​នយោបាយ​នេះ​មិន​អាច​បោក​បញ្ឆោត​ក្រុម​មន្ត្រី​អ៊ីរ៉ង់​នោះ​ទេ‍»។

អាត្ថា​ធិប្បាយ​របស់​លោក Khamenei ធ្វើ​ឡើង​ក្នុង​គម្រប់​ខួប​ទី៣០ នៃ​ការ​ស្លាប់​របស់​ស្ថាបនិក​សាធារណរដ្ឋ​ឥស្លាម​គឺ​លោក Ayatollah Ruhollah Khameini និង​មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ធ្វើ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ។

លោក ត្រាំ បាន​ថ្លែង​ថា អ៊ីរ៉ង់«មាន​ឱកាស​ធ្វើ​ជា​ប្រទេស​ដ៏​ល្អ​មួយ​ក្រោម​ការ​ដឹកនាំ​ដដែល‍»។ ហើយ​ថា «យើង​ចង់​ឃើញ​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ‍»។

អ៊ីរ៉ង់​ធ្លាប់​និយាយ​ថា អាមេរិក​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ចរចា​គ្នា។

ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​កាន់​តែ​សភាពខ្លាំង​ឡើង​នៅ​ខែ​ចុង​ក្រោយ​នេះ មួយ​ឆ្នាំ​បន្ទាប់​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​រវាង​អ៊ីរ៉ង់​ និង​ប្រទេស​មហា​អំណាច​ក្នុងការ​ដាក់​កំហិត​ទៅ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ដើម្បី​ជា​ការ​ដោះដូរ​នឹង​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ៕

XS
SM
MD
LG