ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមេដឹកនាំ​អឺរ៉ុប​អំពាវ​នាវ​ឱ្យមានការ​ប្រជុំ​គ្រា​មានអាសន្ន​អំពី​បញ្ហា​ប្រទេសអ៊ីរ៉ង់


រូបឯកសារ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ចូលរួមក្នុងថ្ងៃបុណ្យនុយក្លេអ៊ែរជាតិ កាលពីខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ចូលរួមក្នុងថ្ងៃបុណ្យនុយក្លេអ៊ែរជាតិ កាលពីខែមេសា ឆ្នាំ២០១៨។

ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុប​​បានអំពាវនាវ​ឱ្យមាន​ការប្រជុំនេះ​កាលពី​ថ្ងៃ​អង្គារ ​គឺ​មួយ​ថ្ងៃ​ក្រោយពី​ទីភ្នាក់ងារ​បរមាណូ​របស់អង្គការសហប្រជាជាតិបាន​បញ្ជាក់​ថា​ អ៊ីរ៉ង់​បាន​​ចម្រាញ់​សារធាតុអ៊ុយរ៉ាញូមលើស​កម្រិត ​ដែលមាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ២០១៥។​

ក្រុមប្រទេស​អឺរ៉ុប​ដែល​ជា​ហត្ថលេខី​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ជាមួយ​ប្រទេសអ៊ីរ៉ង់ បានអំពាវនាវ​ឱ្យមាន​ការ​ប្រជុំ​ជា​បន្ទាន់មួយ​នៃ​ភាគីមានទាក់ទិនដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ប្រព្រឹត្តតាម​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់។

ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុបបានអំពាវនាវ​ឱ្យមាន​ការប្រជុំនេះ​កាលពី​ថ្ងៃ​អង្គារ ​គឺ​មួយ​ថ្ងៃ​ក្រោយពី​ទីភ្នាក់ងារ​បរមាណូ​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ ប្រទេសអ៊ីរ៉ង់​បានចម្រាញ់​សារធាតុអ៊ុយរ៉ាញូមលើស​កម្រិត ​ដែលមាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ២០១៥។​

ភាគី​អឺរ៉ុប​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមមួយ​ថា​ ពួក​គេ​មាន «កង្វល់​យ៉ាង​ខ្លាំង​ថា ​ប្រទេស​អ៊ីរ៉ង់​មិនបានបំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​មួយចំនួន​តាម​រយៈ​កម្មព្រមព្រៀង​ផែនការ​សកម្មភាព​ទូលំទូលាយ​រួម​គ្នា​ដែល​ភាសាអង់គ្លេស​ហៅ​ថា Joint Comprehensive Plan of Action ហៅ​កាត់ថា​ JCPOA»។​

ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​និយាយ​ថា​ ប្រទេសអ៊ីរ៉ង់​បាននិយាយ​ប្រាប់ពួកគេ​ថា​ ខ្លួន​ចង់​ឋិត​នៅ​ក្នុង​កិច្ចព្រមព្រៀង JCPOA ក៏ប៉ុន្តែ​មេដឹកនាំទាំងនេះបាន​និយាយ​បន្ថែម​ថា រដ្ឋាភិបាល​ក្រុងតេរ៉ង់ «ត្រូវ​ធ្វើ​សកម្មភាព​សម​ស្រប​ដោយ​ប្រែ​ក្រឡះ​សកម្មភាព​ទាំង​នេះ ​ហើយ​វិល​ត្រឡប់​ទៅ​កាន់​ការ​ប្រព្រឹត្តតាមកិច្ចព្រមព្រៀង JCPOA ទាំង​ស្រុង​ដោយ​គ្មាន​ការពន្យាពេល»។

អ្នក​ការទូត​កំពូល​របស់លោកប្រធានាធិបតីបារាំង Emmanuel Macron កំពុង​បំពេញ​ទស្សនកិច្ចពីរ​ថ្ងៃ​នៅ​ក្នុង​ក្រុងតេរ៉ង់នៅ​ក្នុងការប៉ុន​ប៉ង​មួយ​ ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​។​ លោក​ Macron និង​លោកប្រធានាធិបតី​អ៊ីរ៉ង់​ Hassan Rouhani បាន​យល់ស្រប​គ្នា​កាល​ពី​ដំណាច់​សប្តាហ៍មុន​ថា​កំណត់​យកថ្ងៃទី១៥ ខែ​កក្កដា ​ជា​ថ្ងៃ​ចុង​ក្រោយបង្អស់​ ដើម្បី​ដោះស្រាយ​បញ្ហាសម្រិតសម្រាំង​សារធាតុអ៊ុយរ៉ាញូម។​

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាននិយាយ​ថា ​ក្រុម​អធិការរបស់​ខ្លួន​បានផ្ទៀងផ្ទាត់​កាលពី​ថ្ងៃ​ចន្ទ​ថា​ប្រទេសអ៊ីរ៉ង់​បាន​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញូមលើស​កម្រិត​កំណត់​ដោយកិច្ចព្រមព្រៀង​នេះ​ចំនួន ​៣,៦៧ ភាគរយ ដែល​មានគោលដៅ​រឹតត្បិត​សមត្ថភាពរបស់រដ្ឋាភិបាល​ក្រុងតេរ៉ង់ក្នុងការ​អភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការ​បន្ធូរ​ការ​ដាក់ទណ្ឌកម្ម៕

XS
SM
MD
LG