ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ីរ៉ង់​​អំពាវនាវ​ឲ្យ​ពួក​មូស្លីម​​​រួម​គ្នា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ​ប្រធានាធិបតី​អ៊ីរ៉ង់ ​Hassan Rouhani ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សមភាគី​អ៊ីរ៉ាក់ នៅ​ទីក្រុង​តេហេរ៉ង់ កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៨។
រូបឯកសារ៖ ​ប្រធានាធិបតី​អ៊ីរ៉ង់ ​Hassan Rouhani ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សមភាគី​អ៊ីរ៉ាក់ នៅ​ទីក្រុង​តេហេរ៉ង់ កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៨។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក ​Hassan Rouhani ​កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ឲ្យ​ពួក​មូស្លីម​ដែល​រួម​មាន​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌី​ដែលជា​​គូ​ប្រជែង​ក្នុង​តំបន់ ​​​​រួមគ្នា​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក ​Hassan Rouhani ​កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ឲ្យ​ពួក​មូស្លីម​ដែល​រួម​មាន​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌី​ដែលជាគូ​ប្រជែង​ក្នុង​តំបន់ រួមគ្នា​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក។

លោក​ក៏​បាន​ហៅ​ប្រទេស​អ៊ីស្រាអែល​ថា​ជា​«របប​ក្លែង​ក្លាយ»​បង្កើត​ឡើង​ដោយ​បណ្តា​ប្រទេស​លោក​ខាង​លិច​ ហើយ​លោក​បាន​ប្រដូច​ការ​បង្កើត​ប្រទេស​នេះ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​ ទៅ​នឹង​«ដំបៅ​មហារីក​នៅ​ក្នុង​តំបន់» ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សាមគ្គីភាព​ប្រចាំ​ឆ្នាំ​របស់​អ៊ីស្លាម​នៅក្នុង​ទីក្រុង​តេហេរ៉ង់​ លោក​ Rouhani ​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​ចង់​យក​នៅ​មជ្ឈិម​បូព៌ា​ធ្វើ​ជា​ទាសករ។ ​លោក​បាន​និយាយ​ថា ​ប្រទេស​កាន់​សាសនា​ឥស្លាមក្នុង​តំបន់​គួរ​តែ​ឈប់​ដាក់«កំរាល​ព្រំ​ពណ៌ក្រហម​ទទួលឧក្រិដ្ឋ​ជន»​ដែល​ជាការ​រិះគន់​បើក​មុខប្រឆាំង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​សហ​រដ្ឋ​អាមេរិក។​

ប្រទេស​អ៊ីរ៉ង់​ដែល​គ្រប​ដណ្តប់​ដោយអ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ីអ៊ីតនិង​ប្រទេសអារ៉ាប៊ី​សាអ៊ូឌីត​ដែល​គ្រប់គ្រង​ដោយ​ស្តេច​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននី ជា​រឿយៗ​ជា​ភាគី​ប្រឆាំងគ្នា​ក្នុង​ជម្លោះ​នៅមជ្ឈិម​បូព៌ា។ ​រឿង​ដែលគួរ​កត់​សំគាល់​បំផុត​នោះ​គឺ​ប្រទេស​អ៊ីរ៉ង់​គាំទ្រ​ក្រុម​ឧទ្ទាម​ Houthi ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​កំពុង​បន្ត​នៅ​ប្រទេស​យេម៉ែន។

​រីឯ​ប្រទេសអារ៉ាប៊ី​សាអ៊ូឌីត​ដឹក​នាំ​ដោយ​ក្រុម​ចម្រុះ​នៃ​ប្រទេសកាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននីគាំទ្រ​រដ្ឋាភិបាល​យេម៉ែន។ ប្រទេស​ទាំង​ពីរ​មិន​មាន​ទំនាក់​ទំនង​ការ​ទូតរយៈ​ពេល​ជិត​៣​ឆ្នាំ​មក​ហើយ​ ​បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​បាន​ប្រហារ​ជីវិត​ពួក​បព្វជិត​ស៊ីអ៊ីត។

បើ​ទោះ​បីជា​មាន​ភាព​ខុស​គ្នា​ទាំង​នោះ​ក៏​ដោយ​ ក៏​លោក ​Rouhani ​បាន​និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់​ចាត់​ទុក​ថា ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ជា​បង​ប្អូន៕

XS
SM
MD
LG