ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្សមួយចំនួន​ត្រូវ​ឃាត់ខ្លួន​នៅ​អាកាស​យានដ្ឋាន​មិន​ឲ្យចូល​ស.រ.អា.​


មន្រ្តី​ប៉ូលិស​​ការពារ​ច្រក​ព្រំ​ដែន​កំពុង​ពិនិត្យ​លិខិត​ឆ្លងដែន​របស់​ភ្ញៀវ​ទេសចរ​ម្នាក់​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​កន្លែង​ត្រួត​ពិនិត្យ​ជន​អន្តោប្រវេសន៍​នៅអាកាសយានដ្ឋាន​អន្តរជាតិ McCarran កាល​ពី​ថ្ងៃទី​១៣ ធ្នូ ២០១១ រដ្ឋ Las Vegas។

មនុស្សមួយចំនួន​ត្រូវឃាត់​ខ្លួន​នៅ​អាកាស​យានដ្ឋាន​ក្នុង​ស.រ.អា.​ ហើយ​អ្នកខ្លះ​ទៀត​ត្រូវ​រារាំង​មិនឲ្យ​ឡើង​យន្តហោះ​អន្តរជាតិ​ធ្វើ​ដំណើរ​មក​ស.រ.អា.។ ​នេះបើ​យោង​តាម​មេធាវីនៅ​ស.រ.អា.និង​មន្ត្រី​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ។ វិធានការ​នេះ​ធ្វើ​ឡើង​ក្រោយពី​លោក​ប្រធានាធិបតី​ Donald Trump ​ចុះហត្ថលេខា​លើ​បទ​បញ្ជា​អង្គ​នីតិប្រតិបត្តិ​កាលពី​ថ្ងៃ​សុក្រ​ ហាមប្រាម​អ្នកធ្វើ​ដំណើរ​ពី​ប្រទេស​ខ្លះ​មក​ស.រ.អា.។​

បទបញ្ជា​អង្គ​នីតិ​ប្រតិបត្តិ​នេះ​ចូល​ជា​ធរមាន​ភ្លាម​កាលពី​យប់​ថ្ងៃសុក្រ​ ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​មកពី​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគច្រើន​ ​ចូល​ស.រ.អា.​ ហើយ​អ្នក​ដំណើរ​ខ្លះ​ត្រូវ​ជាប់​នៅ​តាម​ផ្លូវ​នៅ​អាកាស​យានដ្ឋាន។​ កាសែត The New York Times ​រាយការណ៍​ថា ​មេធាវី​ខ្លះ​បាន​ចាប់​ផ្តើម​រៀបចំ​ឯកសារ​ច្បាប់​តំណាង​ឲ្យ​ជនភៀស​ខ្លួន​អ៊ីរ៉ាក់​ពីរ​នាក់​ដែលនៅ​ជាប់​ក្នុងអាកាស​យានដ្ឋាន ​JFK Airport​ នៅ​ទីក្រុង​ញូវយ៉ក។

​មេធាវី​នឹង​ពង្រីក​កិច្ចការ​របស់​គេ​ដោយ​រៀបចំ​ពាក្យ​បណ្តឹង​បញ្ចូល​ជន​ភៀសខ្លួន​ដែល​ត្រូវ​ឃាត់ខ្លួន​ខុសច្បាប់​នៅ​អាកាស​យានដ្ឋាន​ក្នុង​ស.រ.អា.៕

XS
SM
MD
LG