ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មិនមាន​សញ្ញា​បំបែក​ភាព​ទាល់​ច្រក​ ខណៈ​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​តែ​បន្ត


រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក John Kerry រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Zarif និង​ក្រុម​ការងារ​រៀង​ខ្លួន​បាន​អង្គុយ​ជជែក​ពិភាក្សា​នៅ​ខណៈ​ពេល​មាន​កិច្ច​ចរចា​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស នា​ថ្ងៃ​ទី០២ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក John Kerry រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Zarif និង​ក្រុម​ការងារ​រៀង​ខ្លួន​បាន​អង្គុយ​ជជែក​ពិភាក្សា​នៅ​ខណៈ​ពេល​មាន​កិច្ច​ចរចា​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស នា​ថ្ងៃ​ទី០២ ខែ​កក្កដា ឆ្នាំ​២០១៥។

កិច្ច​ចរចា​នុយក្លេ​អ៊ែរ​បាន​ប្រុង​ប្រៀប​រៀប​ចំ​ចូល​សប្តាហ៍​ទី២ ​ដោយ​គ្មាន​សញ្ញា​មើល​ឃើញពីការ​បំបែក​ភាព​ទាល់​ច្រក​ស្តី​ពី​ជម្លោះ​បញ្ហា​នានា​ដូចជា វិធានការ​នៃការ​បន្ធូរបន្ថយជម្លោះ​ និង​ការ​ចេញ​ចូល​រោងចក្រ​នុយក្លេអ៊ែរ​ និងបន្ទាយ​កងទ័ព។

ក្រុម​អ្នក​ចរចាមក​ពី​ប្រទេស​អ៊ីរ៉ង់​ និង​មហាអំណាច​ពិភពលោក​ទាំង​៦ ​បាន​ផ្តល់​ពេល​កំណត់​ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ឈោង​ដល់កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​ទូលាយ​មួយ​ដើម្បី​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​អន្តរ​ជាតិនៅ​ក្នុងការ​ដោះ​ដូរ​ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​តេរ៉ង់ ដើម្បី​កាត់​បន្ថយ​កម្មវិធី​នុយក្លែអ៊ែរ​របស់​ខ្លួន។

​កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​វី​យ៉ែន បាន​ត្រូវ​ពណ៌​នា​ដោយ​ក្រុម​មន្រ្តី​ថា ​ជា​ចំណាត់ការ​មួយ​ប្រកប​ដោយ​ភាព​យឺតយ៉ាវ ក៏​ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​ទិស​ដៅ​ត្រូវ ​ហើយ​ត្រូវ​បាន​គេ ជឿ​ជាក់​ជាទូទៅ​ថា ​នៅ​ទី​បញ្ចប់កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​ការ​ពិភាក្សា​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Philip Hammondរដ្ឋ​មន្រ្តី​ការ​បរទេស​អង់​គ្លេស​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្ញុំមិន​គិត​ថា ​យើង​បាន​បំបែក​ភាព​ទាល់​ច្រកនៅ​ពេល​ឥឡូវ​នេះ​ទេ។យើង​នឹង​បន្តធ្វើ​អ្វី​ៗ​ ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើដើម្បីរក្សា​សន្ទុះ​នៃ​ការ​បោះ​ជំហាន​ទៅ​មុខនេះ។

​អ្នកការទូត​ជាន់​ខ្ពស់​ពី​ស.រ.អា​ ​អាល្លឺម៉ង់ ​ចិន ​បារាំង​និង​រុស្ស៊ី​បាន​ចូល​រួម​ជា​សមភាគី​ជាមួយ​អ៊ីរ៉ង់​សម្រាប់​ការ​ចរចា​កម្រិត​ខ្ពស់​ ​ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត​មួយ​សប្តាហ៍​ទៀត​បន្ទាប់​ពី​ក្រុម​អ្នក​ចរចា​បាន​ខក​ខាន​ក្នុង​ធ្វើ​ទៅ​តាម​ពេល​កំណត់​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា៕

XS
SM
MD
LG