ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នៅ​ក្នុង​រដ្ឋ Oregon


សមាជិក​នៃ​សហគមន៍​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​កាន់ទុក្ខ​ឲ្យ​អ្នក​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាកលវិទ្យាល័យ Umpqua Community College នៅ​ក្នុង​ក្រុង Roseburg រដ្ឋ Oregon កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។
សមាជិក​នៃ​សហគមន៍​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​កាន់ទុក្ខ​ឲ្យ​អ្នក​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាកលវិទ្យាល័យ Umpqua Community College នៅ​ក្នុង​ក្រុង Roseburg រដ្ឋ Oregon កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។

ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​ប៉ុនប៉ង​កំណត់​អំពី​ហេតុ​ដូចម្តេច​បាន​ជា​ជន​ប្រដាប់​អាវុធ​តែ​ម្នាក់​ឯង​គត់​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​មហាវិទ្យាល័យ​មួយ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​រដ្ឋ​ Oregon នៅ​ពេល​ដែល​សហគមន៍​មួយ​បាន​កាន់​មរណទុក្ខ​ឲ្យ​ជន​រងគ្រោះ​ និង​បាន​ជួយ​សម្រាល​ទុក្ខ​អ្នក​នៅ​រស់។​

កាល​ពី​ព្រឹក​ថ្ងៃសុក្រ​ លោក John Hanlin ​មេ​ប៉ូលិស​ស្រុក​ Douglas បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ Eugene រដ្ឋ​ Oregon ថា​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ឋិត​នៅ​ក្នុង​មហាវិទ្យាល័យ​សហគមន៍​ Umpqua និង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​បាញ់​កាំភ្លើង​នោះ​ពេញ​មួយ​យប់។

លោក Hanlin បាន​និយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CNN ​ថា​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ចំណាយ​ពេល​មួយ​យប់​ដើម្បី​ខិតខំ​ព្យាយាម​ជួប​ជាមួយ​អ្នក​ជិត​ខាង​ និង​មិត្តភក្តិ​នៃ​អ្នក​បាញ់​កាំភ្លើង​នេះ​ ហើយ​ថា​ពួកគេ​កំពុង​ពិនិត្យ​មើល​ភស្តុតាង​ពី​កន្លែង​មាន​ឧក្រិដ្ឋកម្ម​នេះ។​

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ជនប្រដាប់​នេះ​ឈ្មោះ​ Chris Harper Mercer អាយុ​២៦ឆ្នាំ​ ហើយ​ថា​គាត់​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​មហាវិទ្យាល័យ​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បណ្តាល​ឱ្យ​មនុស្ស​៩នាក់​ស្លាប់ ​និង​ធ្វើ​ឱ្យ​មនុស្ស​៧​នាក់​ទៀត​ត្រូវ​របួស​នៅ​មុន​ពេល​គាត់​ត្រូវ​បាញ់​ស្លាប់​នៅ​ពេល​បាញ់​ត​គ្នា​ជាមួយ​ប៉ូលិស។​

ក្រុម​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់​និយាយ​ថា​ Mercer ​មាន​អាវុធ​បី ​ហើយ​អាវុធ​យ៉ាង​តិច​ណាស់​មួយ​ជា​កាំភ្លើង​វែង ​ហើយ​គេ​មាន​ជំនឿ​ថា​អាវុធ​ឯទៀតៗ​ជា​កាំភ្លើង​ខ្លី៕

XS
SM
MD
LG