ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាច់ញាតិ​ជន​រង​គ្រោះ​ពី​ការ​បាញ់​ប្រហារ​មាន​ជំនឿ​ «​មិន​អាច​នឹក​ស្រមៃ​ដល់»


លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​អត់ឱន​ទោស​ឲ្យ​របស់​​សាច់​ញាតិ​ជន​រង​គ្រោះ ​ជា​ការ​សម្តែង​នូវ​ជំនឿ​​មួយ​ ដែល​មិន​អាចនឹក​ស្មាន​ដល់ ហើយនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ល្អ​ប្រពៃ​របស់​ជន​ជាតិ​អាមេរិកាំង។

លោក​ប្រធានា​ធិបតី​ស.រ.អា​បារ៉ាក់ ​អូបាម៉ា​មាន​ការ​ញោច​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នៅ​ព្រះ​វិហារ​គ្រឹស្តសាសនាជា​ប្រវត្តិសាស្រ្ត​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​បាន​និយាយ​ថា ​ពួកគេ​មាន​បំណង​អត់​ឱនទោស​ដល់​បុរស​នោះ ​ដែល​គេបាន​រក​ឃើញ​ថា ​ជា​ឃាតុករ​នោះ។

លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​អត់ឱន​ទោស​ឲ្យ​របស់សាច់​ញាតិ​ជន​រង​គ្រោះ ​ជា​ការ​សម្តែង​នូវ​ជំនឿមួយ​ ដែល​មិន​អាចនឹក​ស្មាន​ដល់ ​ក៏​ប៉ុន្តែ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ល្អ​ប្រពៃ​របស់​ជន​ជាតិ​អាមេរិកាំង។

មនោសញ្ចេតនា​បាន​កើត​មាន​ឡើង​នៅ​ក្នុងបន្ទប់​តុលាការ​ក្រុង Charleston ​រដ្ឋ South Carolina ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​នៅពេល​ដែល​សាច់​ញាតិ​របស់​ជន​រងគ្រោះ៩នាក់នៃ​ការ​បាញ់សម្លាប់​រង្គាល​នៅឯ​ព្រះ​វិហារ Emanuel AME ​បាននិយាយ​ទៅ​កាន់​បុរស​ដែល​រង​ការ​ចោទ​ប្រកាន់ពី​ការ​សម្លាប់​សាច់ញាតិ​របស់​ពួកគេ​។

កូនស្រី​របស់ Ethel Lanceអាយុ​៧០​ឆ្នាំបាន​ប្រាប់​ឃាតុករ Dylann Roofថា អ្នកឯង ​បាន​យក​របស់​ដ៏​មាន​តម្លៃ​បំផុត​ពី​ខ្ញុំ។ ខ្ញុំ​នឹង​មិន​និយាយ​បញ្ហា​នេះ​ម្តងទៀត​ទេ។​ ខ្ញុំ​នឹង​មិន​អាច​អោប​គាត់​ម្តង​ទៀត​ទេ។ សំឡេង​របស់​អ្នក​ស្រី​ញ័រ​ប្រកប​ដោយ​ការ​ឈឺ​ចាប់។ គាត់​បាន​និយាយ​ទៀត​ថា «ក៏​ប៉ុន្តែ​ព្រះ​នឹង​អត់ឱន​ទោស​ឲ្យ​អ្ន​កឯង។ ខ្ញុំ​នឹង​អត់ឱន​ទោស​ឲ្យ​អ្នក​ឯង‍»។

Roof ​បាន​មើលវីដេអូ​ដែល​គេដាក់​នៅ​ក្នុង​បន្ទុក​មួយ​ ដែល​នៅ​ទី​នោះ​ជននោះ ​បាន​ត្រូវ​អម​ដោយ​ក្រុម​មន្រ្តី​ពង្រឹង​ច្បាប់​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់២នាក់៕



XS
SM
MD
LG