ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ យុវជន​ខ្មែរ​នៅ​​​ក្រុង​សៀងហៃ​ថា​ស្ថានភាព​​បិទខ្ទប់​ដោយ​សារ​កូវីដ​បាន​ធូរ​ស្រាល​បន្តិច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីក្រុង​សៀងហៃ​ប្រទេស​ចិន ដែល​​មាន​ប្រជាជន​ជាង​២៦​លាន​នាក់ និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ពិភពលោក​ កំពុង​បន្ត​សិ្ថត​នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​ដ៏​​​តឹងរ៉ឹង​តាំង​ពី​ដើម​ខែ​មេសា​មក ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុស​​កូរ៉ូណា​បំប្លែង​ថ្មី​អូមីក្រុង។ ​វិធានការ​​តឹងតែង​​​មិន​ធ្លាប់​មាន​នៅ​ទី​ក្រុង​​ធំ​បំផុត​របស់​ចិន​នេះ​ បាន​នាំ​ឱ្យ​មាន​​បញ្ហា​កង្វះ​ម្ហូប​​អាហារ​​និង​ការ​តវ៉ា​ពី​ប្រជាជន​ខ្លះ ក៏​ដូច​ជា​ប៉ះពាល់​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ទំនិញ​អន្តរជាតិ​ផង​ដែរ។ ​លោក អ៊ឹម ច័ន្ទរក្សា អាយុ ២៧​ឆ្នាំ ជា​អតីត​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ប៉េកាំង ដែល​បច្ចុប្បន្ន​រស់​នៅ​និង​​បម្រើការ​ជា​អ្នកប្រឹក្សា​ធនធានមនុស្ស​​ផ្នែក​ខ្សែច្រវាក់​ផ្គត់ផ្គង់​និង​លទ្ធកម្ម នៅ​ទី​ក្រុង​សៀងហៃ​អស់​​រយៈ​ពេល​​៨​ខែ​មក​នេះ។ យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ​រូប​នេះ​និយាយ​ថា ស្ថានភាព​បិទ​ខ្ទប់​បាន​ធូរ​ស្រាល​បន្តិច​ហើយ​ក្រោយ​ពី​វិធានការ​​ជាង​​បី​សប្តាហ៍​នេះ។​ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក សឹង សុផាត នៃ​វីអូអេ និង​លោក អ៊ឹម ច័ន្ទរក្សា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មេសា ដូច​​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG