ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលុប មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ ហើយលោកបន្តថា ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត ជាកូនច្បងក៏មិនអាចទៅរួចដែរ។
លោក សម រង្ស៉ី បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ តាមទូរស័ព្ទជាមួយលោក សុខ ខេមរា នៃ វីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖