ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​៨លាន​នាក់​បាន​បោះ​ឆ្នោត ខណៈ​សន្លឹក​ឆ្នោត​មួយ​ចំនួន​ត្រូវ​បាន​គូស​ចោល

ប្រជាជន​កម្ពុជា​បាន​មក​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២៣ កក្កដា ឆ្នាំ២០២៣​នេះ ក្នុង​មណ្ឌល​បោះឆ្នោតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។(ស៊ុន ណារិន/VOA Khmer)

ប្រជា​ពលរដ្ឋ​កម្ពុជាប្រមាណ ៨លាន ២សែន​នាក់ ​បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​មួយ។ នេះ​បើ​តាម​ទិន្នន័យ​បឋម​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប។

ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​នេះ​ស្មើ​នឹង​ ៨៤% នៃ​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ប្រមាណ ​៩​លាន​ ៧​សែន​នាក់។

បើ​តាម​គ.ជ.ប កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ ២០២២ ដែល​មាន​វត្តមាន​គណ​បក្ស​ភ្លើង​ទៀន ប្រជាពលរដ្ឋ​ប្រមាណ​ ៧លាន​ ៤​សែន​នាក់​ បាន​ចេញ​ទៅ​បោះ​ឆ្នោត ស្មើ​នឹង​ ៨០%​ នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​ប្រមាណ​ ៩​លាន​ ២សែន​នាក់។

មិន​ទាន់​មាន​ទិន្នន័យ​ផ្លូវការ​ថា​ តើ​សន្លឹក​ឆ្នោត​មិន​បាន​ការ​សរុប​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG