ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ កម្ពុជា​រៀប​ចំ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ខណៈ​មាន​ការ​បារម្ភ​អំពី​ជំងឺ​គ្រុន​ចាញ់​ដែល​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ

វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ​គ្រុន​ចាញ់​នៃ​ក្រសួងសុខាភិបាលកម្ពុជា នៅ​ក្នុង​សន្និសីទ​នៃ​ការប្រកាស​ពី​គម្រោង​យុទ្ធសាស្រ្ត​ផែន​ការ​៥​ឆ្នាំ​ក្នុង​ការបំបាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA)

លោក​ នៅ វណ្ណារិន​ នៃ ​VOA​ បាន​ជួប​សម្ភាស​ជា​មួយ​លោក វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េកុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុនចាញ់​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។

ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​ ដែល​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ Artemisinin ​បាន​រីក​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​សប្តាហ៍​កន្លង​ទៅ​ ​រដ្ឋាភិបាល​កម្ពុជា​ ​និង​មជ្ឈមណ្ឌល​ ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ ​បាន​ប្រកាស​ពី​គម្រោង​ការ​យុទ្ធសាស្ត្រ​រយៈ​ពេល​៥​ឆ្នាំ​ របស់​ខ្លួន ​ក្នុង​ការ​បំបាត់​ជំងឺ​គ្រុនចាញ់​ពីប្រទេស​កម្ពុជា។

លោក​ នៅ វណ្ណារិន​ នៃ ​VOA​ បាន​ជួប​សម្ភាស​ជា​មួយ​លោក វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េកុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុនចាញ់​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ជំងឺ​គ្រុន​ចាញ់​ ដែល​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំArtemisinin​នេះ។ សូម​ស្ដាប់បទ​សម្ភាសន៍​ទាំងស្រុង​រវាងដូច​ត​ទៅ៖

XS
SM
MD
LG