ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ដ្រ៖ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បណ្តាល​ឲ្យ​ជំងឺ​គ្រុនចាញ់​ដ៏​កម្រ​មួយ​ប្រភេទ​កើន​ឡើង


សត្វ​មូស​ប្រភេទ​ Anopheles stephensi ដែល​កំពុង​បឺត​ឈាម​ពី​មនុស្ស​។
សត្វ​មូស​ប្រភេទ​ Anopheles stephensi ដែល​កំពុង​បឺត​ឈាម​ពី​មនុស្ស​។

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ករណី​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​មួយ​ទៀត​ទៅ​លើ​មនុស្ស​ ដែល​ជា​ទូទៅ​គេ​ឃើញ​ជំងឺ​ប្រភេទ​នោះ​កើត​មាន​តែ​ទៅ​លើ​សត្វ។ ​នេះ​បើ​យោង​តាម​អ្នក​វិទ្យាសា​ស្រ្ត​ពី​សាលា​ផ្នែក​អនាម័យ និង​ថ្នាំ​សង្កូវ​ត្រូពិច​នៅក្រុង​ឡុងដ៏​ (L​ondon School of Hygiene and Tropical Medicine)។

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ករណី​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​មួយ​ទៀត​ទៅ​លើ​មនុស្ស​ ដែល​ជា​ទូទៅ​គេ​ឃើញ​ជំងឺ​ប្រភេទ​នោះ​កើត​មាន​តែ​ទៅ​លើ​សត្វ។ ​នេះ​បើ​យោង​តាម​អ្នក​វិទ្យាសា​ស្រ្ត​ពី​សាលា​ផ្នែក​អនាម័យ និង​ថ្នាំ​សង្កូវ​ត្រូពិច​នៅក្រុង​ឡុងដ៏​ (L​ondon School of Hygiene and Tropical Medicine)។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​តំបន់​ដែល​មាន​ផ្ទៃ​ដី​៣.០០០​គីឡូម៉ែត្រ​ការេ​នៃ​រដ្ឋ Sabah នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ប្រជាជន​រស់​នៅ​ចំនួន​ប្រមាណ​១២០.០០០​នាក់។ ភាគ​ច្រើន​នៃ​ព្រៃ​ឈើ​ត្រូវ​បាន​គេ​កាប់​ដើម្បី​ផលិត​ដូង​ប្រេង​ និង​ទំនិញ​ផ្សេងៗ​ទៀត។

ដោយ​ប្រើ​ទិន្នន័យ​មន្ទីរពេទ្យ និង​ផែនទី​ផ្កាយ​រណប អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ថា ​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ប្រើ​ប្រាស់​ដី​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​មនុស្ស​កើត​មានជំងឺ​គ្រុន​ចាញ់​មួយប្រភេទ ​ដែល​ជំងឺគ្រុនចាញ់​ប្រភេទ​នេះកើត​មាន​ទៅ​លើសត្វ។ ​គេ​ហៅ​ថា​ជំងឺ​នេះ​ថា Plasmodium knowlesi។ សាស្ត្រាចារ្យ ​Chris Drakeley ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ស្រាវជ្រាវ​នេះ។

លោក​និយាយ​ថា៖ «ជា​ធម្មតា ​វា​កើត​មាន​លើ​ប្រភេទ​សត្វ​ស្វា​ម៉្យាង​ដែល​មាន​កន្ទុយ​ដូច​កន្ទុយ​ជ្រូក ហើយ​មាន​ប្រវែង​វែង។ ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ផ្នែក​មួយ​នៃ​កោះ Borneo ភាគ​ខាង​ជើង​នៃ​ប្រទេស​ម៉ាឡេស៊ី ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​មនុស្ស​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​នេះ​នៅ​មន្ទីរ​ពេទ្យ»។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ​វា​អាច​នឹង​ពន្យល់​បាន​ថា ​ដោយសារ​តែ​មនុស្ស​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ព្រៃ​ឈើ​ដែល​ជា​កន្លែង​សត្វ​ស្វា​រស់​នៅ ​ហើយ​មូស​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ចាញ់​នេះ។ អ្នក​ភូមិ​ជា​ច្រើន​ត្រូវ​បាន​គេ​ជួល​ដើម្បី​កាប់​ឆ្ការ​ព្រៃ​ និងពង្រីក​កសិកម្ម។

ជំងឺ​គ្រុន​ចាញ់​ប្រភេទ ​Plasmodium knowlesi ​ ឥឡូវ​នេះ​គឺ​ជា​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​ទូទៅ​បំផុត​ដែល​កើត​លើ​មនុស្ស​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។

ជា​ថ្មី​ម្តង​ទៀត​ លោក​ Chris Drakeley បាន​និយាយ​ថា៖«វីរុស​ជំងី​គ្រុន​ចាញ់​នោះ​អាច​បង្កើន​ខ្លួន​វា​នៅ​ក្នុង​ឈាម​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស។ នេះ​មាន​ន័យ​ថា​ អ្នក​បាន​ឆ្លង​មេរោគ​នេះ​ក្នុង​កម្រិត​ខ្ពស់។ អត្រា​អ្នក​ស្លាប់​ ដែល​ជា​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការ​ឆ្លង​មេរោគ​នេះ​មាន​ចំនួន​ច្រើន​គួរ​សម។ យើង​គិត​ថា​ វា​នឹង​មិន​មាន​ការ​រីករាល​ដាល​ខ្លាំង​នោះ​ទេ ​ប៉ុន្តែ​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​បញ្ហា​សុខភាព​សាធារណៈ​ទូទៅ»។

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​បង្ហាញ​ថា​ មាន​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​នេះ​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។ ប៉ុន្តែ​អ្នក​សរសេរ​របាយការណ៍​នេះ​បាន​និយាយ​ថា ​ការ​ស្រាវជ្រាវ​របស់​ពួកគេ​បាន​បង្ហាញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ផ្តល់​ផល​វិបាក​ដល់​សុខភាព​សាធារណៈ​ដែល​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់៕

ប្រែ​សម្រួល​ដោយ ផន បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG