ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រម​ព្រៀង​យោធា​អន្តរ​កូរ៉េ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខ្វល់​ខ្វាយ


រូបឯកសារ៖ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Mike Pompeo និង​លោក​ស្រី Kang Kyung-wha មុន​ពេល​បើក​កិច្ច​ប្រជុំ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៧ តុលា ២០១៨។
រូបឯកសារ៖ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Mike Pompeo និង​លោក​ស្រី Kang Kyung-wha មុន​ពេល​បើក​កិច្ច​ប្រជុំ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៧ តុលា ២០១៨។

មាន​គម្លាត​ខ្លាំង​ឡើងៗ​មួយ​រវាង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​អំពី​កតិកា​សញ្ញាយោធា​អន្តរ​កូរ៉េ​មួយ​ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ព្រួយ​បារម្ភ​ថា​ អាច​ធ្វើ​ឱ្យ​ខ្សោយ​ដល់​កិច្ចការពារ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​កូរ៉េខាង​ជើង។​

លោក​ស្រី ​Kang Kyung-wha​ រដ្ឋមន្ត្រីការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Mike Pompeo ​បាន​សម្តែង​ការ​អាក់​អន់​ចិត្ត​នៅ​ពេល​លោកស្រី​បាន​និយាយ​ជាមួយ​លោក​នៅ​ក្រោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​ផែនការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​យោធា​មួយ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ នៅ​ក្នុង​ជំនួប​កំពូល​អន្តរ​កូរ៉េ​កាល​ពី​ខែ​កញ្ញា​មុន។​

កង្វល់​របស់​លោក​ Pompeo ​អំពី​កិច្ច​ព្រម​ព្រៀង​យោធា​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ជា​មួយរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ មាន​ឡើង​នៅ​ពេល​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ស.រ.អា.​គា្មន​ភាព​កក់​ក្តៅ​ទេ។ ភាព​ឃ្លាត​ពីគ្នា​ខ្លាំង​ឡើងៗ​នេះ​បណ្តាល​មក​ពី​ចំណង​ទាក់ទង​អន្តរកូរ៉េ​ដែល​ហាក់​ដូច​ជា​មាន​ភាព​កក់ក្តៅ​ជាង​មុន​ និង​លឿន​ជាង​ការណ៍​ដែល​កូរ៉េខាង​ជើង​ធ្វើ​ឱ្យ​មាន​ការ​ជឿន​លឿន​ក្នុង​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ។​

លោក​ Bruce Bechtol ​ជា​នាយ​ទាហាន​ម៉ារីន​ចូល​និវត្តន៍​និង​ជា​អតីត​មន្ត្រី​ខាង​ស៊ើបការណ៍​សម្ងាត់​នៅ​ឯទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ខាង​ការ​ពារ​ប្រទេស។​លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​កង​យោធា​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឯ​សាកលវិទ្យាល័យ​ Angelo State University ក្នុង​រដ្ឋ​ Texas។ ​លោក​យល់​ឃើញ​ថា​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ធ្វើ​សម្បទាន​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​យោធា​នេះ ចំណែក​ឯ​កូរ៉េ​ខាង​ជើង​វិញ​បាន​លះ​បង់​តិច​តួច​ណាស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG