ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការស្លាប់អ្នកទោសបញ្ជាក់ពីភាពគ្រោះថ្នាក់នៃមេរោគកូវីដ១៩ ក្នុងពន្ធនាគារនៅអាមេរិក


រូបឯកសារ៖ បុរសម្នាក់ចាកចេញពីពន្ធនាគារមួយនៅក្រុង Terre Haute រដ្ឋ Indiana សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

ការស្លាប់អ្នកទោសសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Louisiana កំពុងបង្កើនការព្រួយកង្វល់ថា មេរោគកូវីដ១៩ប្រហែលរាលដាលដោយគ្មានការពិនិត្យទៅដល់មណ្ឌលឃុំឃាំងរបស់អាមេរិក ដែលមានមនុស្សជាង២លាននាក់នៅទូទាំងប្រទេស។

មន្រ្តីសុខាភិបាល និងមេដឹកនាំមូលដ្ឋានបានព្រមានថា ចំនួនអ្នកទោសអាចទទួលគ្រោះថ្នាកដោយសារការផ្ទុះឡើងនូវមេរោគនេះ ហើយថា មន្ទីរពេទ្យនៅក្បែរគុកនឹងពោរពេញទៅដោយពួកអ្នកទោសដែលឆ្លងមេរោគកូរ៉ូណានោះ។ អ្នកទោសខ្លះកំពុងចាត់វិធានការក្នុងក្តីសង្ឃឹមថា នឹងកាត់បន្ថយវិបត្តិដែលរីកកាន់តែធំឡើងនេះ។

អ្នកទោសអាយុ ៤៩ឆ្នាំម្នាក់បានក្លាយជា អ្នកទោសអាមេរិកាំងទី១ស្លាប់ដោយសារមេរោគកូរ៉ូណា ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅគុកនិងអ្នកទោសទូទាំងអាមេរិក។

រដ្ឋ Lousiana ដែលបានឃើញការកើនឡើងនូវករណីមេរោគកូវីដ១៩ទូទាំងរដ្ឋ បានដោះលែងពួកអ្នកទោសដែលមិនប្រព្រឹត្តអំពើហិង្សាដើម្បីបន្ធូរបន្ថយអ្នកទោសច្រើនណែនណាន់តាន់តាប់នៅក្នុងពន្ធនាគារ ហើយសង្ឃឹមថា នឹងរារាំងការឆ្លងមេរោគនោះ។ ទីក្រុងញូវយ៉កកំពុងធ្វើដូចគ្នាដែរ។

មន្រ្តីក្នុងទីក្រុងធំបង្អស់របស់អាមេរិកនិយាយថា ការបញ្ឈប់ការរាលដាលនៃមេរោគកូរ៉ូណានៅក្នុងគុក ជាអាទិភាពបន្ទាន់មួយ។ អ្នកទោសនិងបុគ្គលិកនៅមណ្ឌលកែប្រែជាង២រយនាក់បានធ្វើតេស្តមានមេរោគកូវីដ១៩ ដែលបានជំរុញឲ្យអភិបាលក្រុងបញ្ជាឲ្យដោះលែងពួកអ្នកទោសរាប់រយនាក់។

ក្នុងទីក្រុងឈីកាហ្គោ ពួកចៅក្រមកំពុងសម្រេចមួយករណីម្តងៗថាតើពួកអ្នកទោសរាប់រយនាក់ អាចត្រូវដោះលែងដែរឬទេ៕

XS
SM
MD
LG