ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ហិង្សានាំ​ឲ្យប្រធានាធិបតី​ឥណ្ឌូនេស៊ី​​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី​


បាតុករ​ម៉ូស្ល៊ីមគ្របមុខរបស់​ខ្លួននៅពេលដែលប៉ូលិសបាញ់គ្រាប់បែកផ្សែងអំឡុងបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​លោក Basuki Tjahaja Purnama ដែល​ជាន​ជន​ជាតិ​ចិន​កាន់​សាសនា​គ្រឹស្តិឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​កាល​ពី​ថ្ងៃទី០៤ វិច្ឆិកា​២០១៦។
បាតុករ​ម៉ូស្ល៊ីមគ្របមុខរបស់​ខ្លួននៅពេលដែលប៉ូលិសបាញ់គ្រាប់បែកផ្សែងអំឡុងបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​លោក Basuki Tjahaja Purnama ដែល​ជាន​ជន​ជាតិ​ចិន​កាន់​សាសនា​គ្រឹស្តិឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​កាល​ពី​ថ្ងៃទី០៤ វិច្ឆិកា​២០១៦។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី​ ក្រោយពីប្រជា​ជន​ប្រមូល​ផ្តុំគ្នា​នៅ​រដ្ឋធានី​ហ្សាការតា ធ្វើ​បាតុកម្ម​ប្រឆាំងអភិបាល​ក្រុងហ្សាការតា ដែលកាន់​សាសនាគ្រីស្ទ​ ពីបទ​ប្រមាថសាសនា​ឥស្លាម។​ មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​យ៉ាងតិច​១៦០នាក់​ទៀត​រង​របួស​នៅក្នុង​អំពើ​ហិង្សា​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ។​ ​មនុស្ស១០​នាក់ត្រូវ​ប៉ូលិស​ចាប់ខ្លួន។​

ក្រសួង​ការបរទេស​និយាយ​ថា ​លោក​ប្រធានាធិបតី​ Joko Widodo ​នឹង​កំណត់​កាល​បរិច្ឆេទ​ទស្សនកិច្ច​របស់​លោក​ទៅអូស្ត្រាលី​ឡើង​វិញ​នៅ​ពេល​ក្រោយ ព្រោះ​ស្ថានការណ៍​បច្ចុប្បន្ន​តម្រូវ​ឲ្យ​លោក​ប្រធានាធិបតី​ឋិតនៅក្នុង​ប្រទេស។​ ទស្សនកិច្ច​ដែលត្រូវ​លុបចោល​នេះ​ គ្រោងធ្វើ​ឡើងពីថ្ងៃ​អាទិត្យ​ដល់ថ្ងៃអង្គារ។

បាតុកម្ម​បានកើន​ឡើង​ប្រឆាំង​លោក​ Busuki Tjahaja Purnama ​អភិបាលក្រុងហ្សាការតា ជន​ជាតិ​ចិន​កាន់​សាសនា​គ្រីស្ទ​ដែលជា​សាសនាភាគ​តិចនៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ​ពួកគេបាន​ចោទលោក​ពីបទ​ប្រមាថ​សាសនាពិសិដ្ឋ។ ​លោក​ត្រូវគេ​រាយ​ការណ៍មក​ថា ​បាន​និយាយ​កំប្លែង​ប្រាប់អ្នក​ស្តាប់​របស់លោក​អំពី​វគ្គមួយក្នុង​គម្ពីរកូរ៉ាន ​ដែល​អាច​មានន័យ​ថា​ ហាម​មិនឲ្យ​ជន​ម៉ូស្លីម​ទទួល​យកអ្នក​មិនកាន់​សាសនា​ឥស្លាម​ជាមេដឹកនាំ។ ​លោក​ Punama​ បាន​ធ្វើការ​សុំ​ទោស ​ប៉ុន្តែជន​ម៉ូស្លីមខ្លះ​ដែល​ប្រកាន់​តឹងរ៉ឹងបានទទូច​ឲ្យចាប់​ខ្លួនលោក។ ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគច្រើន៕

XS
SM
MD
LG