ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យន្តហោះ​ឥណ្ឌូនេស៊ី​ដឹក​មនុស្ស ៥៤ នាក់​បាន​បាត់​


ទាហាន​ឥណ្ឌូនេស៊ី​ និង​ក្រុម​ជួយ​សង្រ្គោះ​រៀប​ចំ​ដាក់​មឈូស​អ្នក​ដំណើរ​មួយ​​ក្នុង​ជើង​យន្តហោះ AirAsia​ QZ8501 ​ចូល​ទៅ​​ក្នុង​ផ្នែក​មួយ​នៃ​យន្តហោះនៃ​​ក្រុមហ៊ុន Trigana នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Iskandar។

យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​មួយ​គ្រឿង ដែល​មាន​មនុស្ស​ជិះ​៥៤​នាក់ កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ភាគ​ខាង​កើតនៃខេត្ត Papua។

យន្តហោះនៃ​ក្រុម​ហ៊ុន Trigana ជើង​ហោះ​ហើរ​លេខ ២៦៧ បាន​បាត់​ការ​ទាក់​ទង​គ្នា នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រហែល​៣០​នាទី ក្រោយ​ពី​បាន​ហោះ​ហើរ​ចេញ​ពី​អាកាសយានដ្ឋាន Sentani ​នៃ​ទី​រួម​ខេត្ត Jayapura នៃខេត្ត Papua ។ យន្តហោះនេះ​ធម្មតា​ហោះប្រហែល​៥០​នាទី ទៅ​កាន់​ទីក្រុង Oksibil​។

ក្រុម​មន្ត្រី​អាកាសចរណ៍​និយាយ​ថា មាន​អ្នកជិៈពេញវ័យ​៤៤​នាក់ កុមារ​៥​នាក់ និង បុគ្គលិកយន្តហោះ ៥​នាក់ នៅ​លើ​យន្តហោះ​នោះ។

កិច្ច​ប្រឹងប្រែង​ស្វែង​រក​យន្តហោះ​នោះ បាន​ផ្អាកនៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​សារ​ងងឹត​មើល​មិន​ឃើញ។ មេបញ្ជាការ​មូល​ដ្ឋាន​កង​ទ័ព​ជើង​អាកាស Sentani ​Air Force Base បាន​ថ្លែង​ថា អាជ្ញាធរបាន​សម្គាល់​តំបន់​ជុំ​វិញ​ផ្លូវ​ហោះ​ហើរហើយ សម្រាប់​ការ​ស្វែង​រក​ដែល​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ក្រុម​ហ៊ុន​អាកាសចរណ៍ Trinaga ​ធ្វើ​ការ​ហោះ​ហើរ​តែ​ក្នុង​ប្រទេស​ឥណ្ឌូនេ​ស៊ី​ប៉ុណ្ណោះ។

XS
SM
MD
LG