ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្ត​ហោះ​ឥណ្ឌូនេស៊ី​ដឹក​មនុស្ស​ ៥៤នាក់​បាន​ធ្លាក់​នៅ​តំបន់​ដាច់​ស្រយាល​​ក្នុង​ខេត្ត Papua


សាច់​ញ្ញាតិ​ជនរងគ្រោះ​លើ​​ជើងយន្តហោះ​ក្រុមហ៊ុន Trigana ឈរ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន​ដែល​បាន​បិទ​នៅ​ព្រលានយន្តហោះ​ Sentai ក្រុង​ Jayapura ខេត្ត​ Papua។
សាច់​ញ្ញាតិ​ជនរងគ្រោះ​លើ​​ជើងយន្តហោះ​ក្រុមហ៊ុន Trigana ឈរ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន​ដែល​បាន​បិទ​នៅ​ព្រលានយន្តហោះ​ Sentai ក្រុង​ Jayapura ខេត្ត​ Papua។

មានរបាយការណ៍​ថា ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ដឹក​មនុស្ស​៥៤នាក់​បានធ្លាក់​នៅពេល​ហោះកាត់ធាតុអាកាស​មិន​ល្អនៅ​ក្នុង​ខេត្ត Papua នា​ប៉ែក​ខាង​កើត​ប្រទេស។​

ក្រុម​អ្នកស្រុក​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ស្រុក Bintang ​នៃ​ខេត្ត​ Papua ​បាន​និយាយ​ថា​ពួក​គេ​បាន​ឃើញ​យន្តហោះ​មួយ​គ្រឿង​ហោះ​យ៉ាង​ទាប​នៅ​មុន​ពេល​វា​ធ្លាក់​នៅ​ក្នុង​តំបន់ភ្នំ Tangok ​កាល​ពីថ្ងៃអាទិត្យ។​ ក្រុម​អាជ្ញាធរ​ឥណ្ឌូនេស៊ី​និយាយ​ថា​ ក្រុម​អ្នកជួយ​សង្គ្រោះ​បាន​ត្រូវបញ្ជូន​ទៅ​កាន់​តំបន់​ដាច់ស្រយាល​នោះ ហើយនឹង​ចាប់​ផ្តើម​ការ​ស្វែង​រក​នៅ​ព្រឹក​ថ្ងៃច័ន្ទនេះ។

គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​តើ​មាន​មនុស្ស​នៅ​រស់​ ឬ​បែប​ណា​ឡើយ។ យន្តហោះនៃ​ក្រុមហ៊ុន​អាកាសចរណ៍​ Trigana ជើង​ហោះ​ហើរ​លេខ​២៦៧​បានបាត់​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នកត្រួតត្រា​ចរាចរណ៍​អាកាស​ប្រមាណ​៣០នាទី​នៅ​ក្រោយ​វា​បានហោះ​ចេញកាលពី​ថ្ងៃអាទិត្យ​ពី​ចំណត​យន្តហោះ Sentani នៅ​ក្នុងក្រុង​ Jayapura។​ យន្តហោះ​នោះ​ត្រូវ​ធ្វើ​ដំណើរ​ជា​ធម្មតា​៥០នាទី​ទៅ​កាន់ក្រុង​ Oksbil។​

ក្រុម​មន្ត្រី​អាកាសចរណ៍​និយាយថា​ មាន​អ្នកដំណើរ​ពេញ​វ័យ៤៤នាក់ កុមារ ៥​នាក់​ និង​ក្រុម​អាកាសយានិក​៥នាក់​ជិះ​នៅ​ក្នុង​យន្តហោះ​មានកង្ហារ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG