ចំនួនមនុស្សស្លាប់ដោយសារការបាក់ដីមួយដែលបានបំផ្លាញភូមិដាច់ស្រយាលមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនទ្បើងពី៨នាក់ទៅដល់យ៉ាងហោចណាស់១៧នាក់ហើយ នៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសពថែមទៀតពីភក់និង កម្ទេចកម្ទី។
មានមនុស្សជិត១០០នាក់នៅបាត់ខ្លួននៅទ្បើយចាប់តាំងពីមានការបាក់ដី កាលពីយប់ថ្ងៃសុក្រដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅ ក្នុងភូមិ Jemblung ស្រុក Banjarnegara ខេត្ត Java កណ្តាល។ភក់បានបំផ្លាញផ្ទះជាង១០០ខ្នង។មនុស្សរាប់រយនាក់បានត្រូវជម្លៀសចេញពីទីនោះ។
ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាមនុស្ស១៥នាក់ត្រូវបានសង្គ្រោះ។មនុស្ស ១១នាក់ក្នុងបណ្តាជនទាំងនេះបានទៅសម្រាកនៅមន្ទីរពេទ្យដើម្បីទទួល ការព្យាបាល។ទីភ្នាក់ងារនេះបាននិយាយថាមនុស្សរាប់រយនាក់ដោយមាន រួមបញ្ចូលទាំងប៉ូលីស ទាហាននិងអ្នកស្រុកបានគាស់កកាយភក់និងកម្ទេចកម្ទីដោយប្រើដៃទទេរ ប៉ែលនិងចបកាប់ដើម្បីរកជនដែលបាត់ខ្លួន។
មានភ្លៀងធ្លាក់ថែមទៀតនៅថ្ងៃសៅរ៍នេះដែលបានបង្អាក់កិច្ចប្រឹងប្រែង ជួយសង្គ្រោះ។គេបានយកគ្រឿងឧបករណ៍ធុនធ្ងន់ដើម្បីជួយក្នុងការស្វែងរក។
រដូវភ្លៀង ចាប់ផ្តើមហើយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាពេលវេលាមួយមានការបាក់ដីច្រើនដែលបណ្តាលមកពីភ្លៀងឆ្លាក់ខ្លាំងនិងទឹកជំនន់៕