ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ធ្វើ​ការ​វាយ​ឆ្មក់​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​លើក​ទី​១​របស់​ក្រុម​រដ្ឋ​ឥស្លាម


ប៉ូលិស​ឥណ្ឌូនេស៊ី​ជិះ​ម៉ូតូ នៅ​ពេល​ដែល​ពួកគេ​យាម​ត្បាត​ នៅ​ក្បែរ​កន្លែង​នៃ​ការ​ផ្ទុះ​ នៅ​ស្រុក​ពាណិជ្ជកម្ម​ឈ្មោះ Thamrin ក្នុង​ក្រុង​ហ្សាការតា កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
ប៉ូលិស​ឥណ្ឌូនេស៊ី​ជិះ​ម៉ូតូ នៅ​ពេល​ដែល​ពួកគេ​យាម​ត្បាត​ នៅ​ក្បែរ​កន្លែង​នៃ​ការ​ផ្ទុះ​ នៅ​ស្រុក​ពាណិជ្ជកម្ម​ឈ្មោះ Thamrin ក្នុង​ក្រុង​ហ្សាការតា កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

បើ​យោង​តាម​ប៉ូលិស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​សុក្រ​ ជន​ម្នាក់​ជាប់​សង្ស័យ​ថា​ជា​ភេរវជន​ត្រូវ​បាន​សម្លាប់ ​ហើយ​ជន​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រុម​ប៉ូលិស​បាន​និយាយ​ថា​ ពួក​គេ​បាន​ធ្វើ​ការ​វាយ​ឆ្មក់​ នៅ​ក្នុង​កន្លែង​ជា​ច្រើន​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​កណ្តាល​ក្រុង​ហ្សាការតា​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ។

ជន​ខ្លះ​ក្នុង​បណ្តា​ជន​ដែល​ត្រូវ​បាន​យក​ធ្វើ​ជា​ទីដៅ​នៃ​ការ​វាយ​ឆ្មក់​ទាំង​នេះ​ដែល​បាន​ធ្វើ​ឡើង​នៅ​ជិត​រដ្ឋធានី និង​នៅ​ក្នុង​ផ្នែក​ខាង​លិចនៃ​កោះ​ជ្វា​ និង​ប៉ែក​កណ្តាល​នៃ​កោះ Sulawesi មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ដែល​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

គេ​មិន​បាន​ដឹង​ភ្លាមៗ​អំពី​ទំហំ​នៃ​ការ​ទាក់ទង​គ្នា​របស់​ពួក​ជន​ទាំងនេះ​ជាមួយ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ហ្សាការតា​នៅ​ឡើយ​ទេ។

ជន​ម្នាក់​ក្នុង​បណ្តា​ពួក​ជន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​មុន​ ដោយសារ​មាន​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នេះ​បើ​តាម​ការ​លាតត្រដាង​ឱ្យ​ដឹង​ដោយ​លោក Badrodin Haiti ស្នងការ​ប៉ូលិស​ជាតិ​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​សុក្រ។​ ប្រទេស​ខ្លះ​ដោយ​រួម​មាន​ទាំង​ស.រ.អា.​ផង​បាន​បិទ​ស្ថានទូត​ខ្លួន​កាល​ពី​ថ្ងៃសុក្រ។​ អាជ្ញាធរ​ក្រុង​ហ្សាការតា​បាន​ប្រមែប្រមូល​កង​កម្លាំង​ប៉ូលិស​ទាំង​អស់​របស់​ខ្លួន​ឱ្យ​យាម​ការពារ​រដ្ឋធានី​មួយ​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​ទី​មួយ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ប្រទេស​នេះ​ដែល​មាន​អ្នក​កាន់​សាសនាឥស្លាម​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក៕

XS
SM
MD
LG