ញូវដែលី —
នៅក្នុងដំណើរទស្សនកិច្ចមួយនៅប្រទេសប៊ូតង់ លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា Narendra Modi បានសន្យាថានឹងសាងមិត្តភាពឲ្យរឹងមាំរវាងប្រទេសជិតខាង Himalaya ដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌានិងប្រទេសចិន។ ទស្សនកិច្ចនោះត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងមួយដោយរដ្ឋាភិបាលថ្មីដើម្បីតបតទៅនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងប្រទេសជិតខាងគ្នានៃប្រទេសឥណ្ឌា។
នៅក្នុងទស្សនកិច្ចពីរថ្ងៃនៅរដ្ឋធានី Thimphu នៃប្រទេស ប៊ូតង់ លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា Narendra Modi បានបញ្ចុះបថមសីលានៃស្ថានីយថាមពលជលាគ្គីសនីកម្រិត៦០០ megawatt មួយដើម្បីស្ថាបនារួមគ្នា បានសម្ភោធអាគារតុលាការកំពូលមួយដែលសង់ជាមួយនឹងការឧបត្ថម្ភរបស់ឥណ្ឌា ហើយនិងធានាដល់ប្រទេសប៊ូតង់នូវការបន្តការគាំទ្រចំពោះការអភិវឌ្ឍរបស់ប្រទេសដ៏តូចមួយនេះ។
លោកប្រាប់សមាជិកសភាប៊ូតង់ថា ប្រទេសឥណ្ឌាបានប្តេជ្ញាឲ្យមានចំណងមិត្តភាពល្អ ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន។
លោក Modi មានប្រសាសន៍ថាស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងប្រទេសឥណ្ឌានឹងជួយប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីខាងត្បូង។ លោកមានប្រសាសន៍ថាប្រទេសឥណ្ឌាទន់ខ្សោយមួយ មិនអាចជួយសង្គ្រោះប្រទេសតូចៗនៅជិតខាង ខ្លួនបានទេ។
ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី Modi ដើម្បីយកប្រទេស ប៊ូតង់ធ្វើជាប្រទេសទីមួយដែលលោកបំពេញទស្សនកិច្ចដំបូងបង្អស់ ចាប់តាំងពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ត្រូវបានចាត់ទុកថាជាចំណែកនៃការគូសបញ្ជាក់របស់លោកលើចំណងមិត្តភាពដែលធ្វើឲ្យរឹងមាំឡើងជាមួយនឹងប្រទេសជិតខាងខ្លួន។ នៅក្នុងឥរិយាបថមិនប្រក្រតីមួយ លោកបានអញ្ជើញក្រុមមេដឹកនាំប្រទេសជាតិនៃអាស៊ីខាងត្បូងទាំងអស់ឲ្យមកចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកកាលពីខែមុន។
ប្រែសម្រួលដោយ នុច សារីតា