ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​នៅ​ឥណ្ឌា​ឈ្នះ​ឆ្នោត​​ដឹក​នាំ​ប្រទេស


លោក Narendra Modi អ្នក​ជាតិ​និយម​ហិណ្ឌូ
លោក Narendra Modi អ្នក​ជាតិ​និយម​ហិណ្ឌូ
លោក​ Narendra Modi ​នៃ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ឥណ្ឌា​គឺ​គណបក្ស ​Bharatiya Janata Party​(BJP) ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​ខាង​មុខ​នេះ​របស់​ប្រទេស​ឥណ្ឌា​ ក្រោយ​ពី​ការ​បោះឆ្នោត​កន្លង​មក​នេះ​ ដែល​បង្ហាញ​លទ្ធផល​ថា ​គណបក្ស​របស់​លោក​មាន​ការ​គាំទ្រ​នាំ​មុខ​គេ ​ដោយ​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។​

គណបក្ស​សមាជ (Congress Party) ​ដែល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​អស់​ពេល​១០ឆ្នាំ​កន្លង​មក​នេះ​ បាន​ទទួល​ស្គាល់​ថា ​ខ្លួន​ចាញ់​ឆ្នោត។​ បរាជ័យ​របស់​គណបក្ស​កាន់​អំណាច​នេះ​គឺ​បណ្តាល​មក​ពី​រឿង​អាស្រូវ​នៃ​អំពើ​ ពុករលួយ​ជា​បន្តបន្ទាប់​ អត្រា​អតិផរណា​ខ្ពស់​ និង​សេដ្ឋកិច្ច​អន់ថយ។​


លទ្ធផល​ការ​បោះឆ្នោត
លទ្ធផល​ការ​បោះឆ្នោត
​ការ​បោះឆ្នោត​រយៈ​ពេល​៥​សប្តាហ៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ចប់​កាល​ពី​ថ្ងៃ​ច័ន្ទ៕
XS
SM
MD
LG