ប៉ូលិសឥណ្ឌានិយាយថា ពួកគេកំពុងតាមស្វែងរកជនសង្ស័យម្នាក់ដែលបានរក្សាទុកគ្រាប់រំសេវដោយខុសច្បាប់នៅក្នុងឃ្លាំងមួយដែលបានឆាបឆេះ ហើយសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន៨៨នាក់ និងបង្កឲ្យ១០០នាក់ទៀតរងរបួស។
ប៉ូលិសនិយាយនៅថ្ងៃអាទិត្យនេះបាននិយាយថា ពួកគេកំពុងស្វែងរកជនឈ្មោះ Rajendra Kaswa ដែលអាជ្ញាធរនិយាយថា កំពុងរត់គេចខ្លួន។ ប៉ូលិសនិយាយថា បុរសនោះបានរក្សាទុកជាតិជ័រស្អិត និងជីអ៊ុយរ៉េ ក៏ដុចជាជាតិផ្ទុះដទៃទៀតនៅក្បែរភោជនីយដ្ឋានមួយក្នុងតំបន់ Petlawad ក្នុងរដ្ឋ Madhya Pradeshដែលស្ថិតនៅភាគកណ្តាលប្រទេសឥណ្ឌា។
ពីដំបូងប៉ូលិសគិតថា ការផ្ទុះកាលពីព្រឹកថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់នេះ បណ្តាលមកពីការផ្ទុះបំពង់ហ្គាសដាំស្លរនៅក្នុងភោជនីយដ្ឋានដែលមានកុមារ និងបុគ្គលិកការិយាល័យកំពុងទទួលទានអាហារព្រឹក។ ប៉ុន្តែឥឡូវនេះប៉ូលិសជឿថា ការផ្ទុះនោះបានបណ្តាលមកពីឃ្លាំងរបស់បុរសឈ្មោះ Kaswa៕