ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​កំពុង​រំកិល​ខ្លួន​យ៉ាង​រហ័ស​ទៅ​វិនិយោគ​និង​ធ្វើ​ជំនួញ​ជាមួយ​អាហ្វ្រិក


នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ Narendra Modi (រូប​ឆ្វេង) និយាយ​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping នៅ​ពេល​ចូល​កិច្ច​ប្រជុំ​កំពូល BRICS នៅ​ក្នុង​ក្រុង Fortaleza ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៤។
នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ Narendra Modi (រូប​ឆ្វេង) និយាយ​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping នៅ​ពេល​ចូល​កិច្ច​ប្រជុំ​កំពូល BRICS នៅ​ក្នុង​ក្រុង Fortaleza ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៤។

ប្រទេស​ឥណ្ឌា​កំពុងរំកិល​ខ្លួន​យ៉ាងលឿន​ទៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយប្រទេស​អាហ្រ្វិក។ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ពីរ​ដង​ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​វា​នឹង​កើន​ឡើង​ជិត​ ៩០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ​ដោយ​ពាណិជ្ជកម្ម​នេះ​ផ្តោត​ទៅ​លើ​ផ្នែក​ព័ត៌មាន​គមនាគមន៍ ​និង​បច្ចេកវិទ្យា ។

«វា​ភាគ​ច្រើន​ផ្តោត​លើ​បច្ចេកវិទ្យា​ កសិវប្បកម្ម​ ការ​នាំ​ចេញ​ និង​ការ​ផលិត»។

លោក Alex Vines ដឹកនាំ​កម្មវិធី​មួយ​របស់​អាហ្វ្រិក​នៅឯ​ Chatham House ​ប្រចាំ​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា​ ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​អាហ្រ្វិក​ គឺ​នាំ​មុខ​ដោយ​វិស័យ​ឯកជន​ ខណៈ​ឯ​ប្រទេស​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាហ្រ្វិក​ឯ​នោះ​វិញ​គឺ​ត្រូវ​បាន​នំា​មុខ​ដោយ​រដ្ឋ។ ប៉ុន្តែ ​មាន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​បម្រើ​ការ​នៅ​ប្រទេស​អាហ្រ្វិក​រួច​ទៅ​ហើយ​។

លោក Vinenes បាន​បន្ត​ទៀត​ថា​ នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​ចាំបាច់​ស្វែង​រក​ការងារ​សម្រាប់​ប្រជាជន​ខ្លួន។ ​គេ​ឃើញ​មាន​កិច្ច​ប្រជុំ​មួយ​ដ៏​ធំ​រវាង​ឥណ្ឌា​ និង​អាហ្រ្វិក​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នា​ខែ​តុលា​ដោយ​គេ​រំពឹង​ថា ​អ្នក​តំណាង​ប្រទេស​ចំនួន​៥៤​នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​រដ្ឋ​ធានី​ញូវដែលី៕

ប្រែ​សម្រួល​ដោយ ហេង​ វណ្ណហុង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG