ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​មាន​​អ្នក​ស្លាប់​​ដោយសារ​​កូវីដ​ក្នុង​១​​ថ្ងៃ​​​កើន​ដល់​ជាង​៤.៥០០​នាក់​ ​ជា​ចំនួន​ខ្ពស់​មិន​ធ្លាប់​មាន​​ក្នុង​ពិភពលោក


សាច់ញាតិ​របស់​អ្នក​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ យំសោក​ ពេល​គេ​ដុត​សព​ នៅ​ក្នុង​ភូមិ Giddenahalli ក្រុង Bengaluru ប្រទេស​ឥណ្ឌា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
សាច់ញាតិ​របស់​អ្នក​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ យំសោក​ ពេល​គេ​ដុត​សព​ នៅ​ក្នុង​ភូមិ Giddenahalli ក្រុង Bengaluru ប្រទេស​ឥណ្ឌា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​ឥណ្ឌា​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រទេស​នេះមាន​អ្នក​ស្លាប់ដោយសារ​ជំងឺ​កូវីដ​១៩​ ​ក្នុង​រយៈ​ពេល២៤​ម៉ោង​ចុង​ក្រោយ​កើន​ដល់​៤.៥២៩​នាក់ ដែល​ជា​ចំនួនអ្នក​ស្លាប់​លើស៤.៥០០​នាក់​ក្នុង​មួយ​ថ្ងៃដំបូង​របស់ឥណ្ឌា​ ហើយ​ក៏​ជា​ចំនួន​ស្លាប់​ក្នុងមួយ​ថ្ងៃ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​មួយ​ដែល​ពិភពលោក​មិនធ្លាប់​មាន។

មក​ដល់​ពេល​នេះ​ ឥណ្ឌា​មាន​អ្នក​ស្លាប់ដោយសារ​ជំងឺ​កូវីដ១៩​សរុប​ទាំង​អស់ចំនួន​ជាង២៨៣.០០០​នាក់ និង​មាន​អ្នក​ឆ្លង​ដោយសារ​ជំងឺ​នេះសរុប​ជាង​២៥,៤លាន​នាក់ ដែល​ស្ថិត​ក្នុង​លំដាប់​ទី​២​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។

ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ឆ្លងថ្មី​ដោយ​គំហុក​នៃ​ជំងឺ​កូវីដ​១៩ នៅឥណ្ឌា​ ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២នៅ​ក្នុង​ពិភពលោក​នោះ​ បានបង្កើត​ឲ្យ​មានវិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​មន្ទីរពេទ្យ​នានា​ ពោរពេញ​ដោយ​អ្នក​ជំងឺ​ដែល​ហួស​ពី​សមត្ថភាព​ពួកគេ​អាច​ទទួល​បាន​ ស្រប​ពេល​ដែល​មាន​ការ​ខ្វះខាត​ជា​ខ្លាំង​នូវម៉ាស៊ីន​អុកស៊ីហ្សែន​សម្រាប់​ជួយដល់​អ្នក​ជំងឺ​នោះ។​

ទន្ទឹម​នឹង​នោះ​ដែរ​ ទី​តាំង​បណ្តោះ​អាសន្នជា​ច្រើន​កន្លែងសម្រាប់​ដុត​សាកសពអ្នក​ជំងឺ​កូវីដ១៩ ត្រូវ​បាន​បង្កើត​ឡើង និង​រវល់​គ្មាន​ទំនេរ​ដៃក្នុង​ការ​ដុត​សាកសព​អ្នក​ស្លាប់​ទាំង​នោះ​ទេ៕

XS
SM
MD
LG