ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ឥណ្ឌា​ចាត់​វិធាន​ការ​ដោះ​​សា្រយ​បញ្ហា​អតិ​ផរណា

  • Anja​ Pasricha

លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ាន់ម៉ូហាន់ ស៊ីងហ៍ (Manmohan Singh) និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ។​

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​ រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ដើម្បី​ដោះសា្រយ​បញ្ហា​អតិ​ផរណា​ ឬ​តម្លៃ​ទំនិញ​ឡើង​ចុះ​ស្រឹត​ៗ ដែល​ រាល​ដាល​ធំ​ធេង​ដល់​តម្លៃ​អាហារ ​បណ្ដាល​ឲ្យមាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។ មាន​កា​រ​ព្រួយ​បារម្ភ​កាន់​តែ​កើន​លើ​ការ​ប៉ះ​ពាល់​របស់អតិ​ផរណា​មិន​អាច​ទប់​ទល់​បានទៅ​លើការ​លូត​លាស់​សេដ្ឋកិច្ច​ខ្លាំង​របស់​ប្រទេស​ឥណ្ឌា។

នាយក​រដ្ឋមន្ដ្រីឥណ្ឌា​លោក​ ម៉ាន​ម៉ូហាន​សិញ​បាន​ជួប​ពិភាក្សាជា​មួយ​រដ្ឋ​មន្ដ្រី​ថ្នាក់​ខ្ពស់​របស់​លោក​ជា​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា ​កាល​ពី​ថ្ងៃ​ពុធដើម្បី​រិះរក​យុទ្ធសាស្រ្ដ​ទប់​ស្កាត់មិន​ឲ្យអាហារ​ឡើង​ថ្លៃ​ពេក។

កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​នោះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​តម្លៃ​អាហារ​ឡើង​ខ្ពស់​ស្លេវជាង​១៨​ភាគរយដែល​ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​ពេល​ជាង​មួយ​ឆ្នាំ។

តម្លៃ​អាហារ​ខ្ព​ស់បាន​ត្រូវ​គេ​ចាប់​អារម្ភ​ខ្លាំងចាប់​តាំង​ពីត​ម្លៃ​ខ្ទឹម​ឡើងទ្វេ​ជា​ពីរកាល​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ ​ ​ហើយ​តម្លៃ​បន្លែ ​និង​ អាហារ​ដទៃ​ក៏​ឡើង​ខ្ពស់​ដែរ។

អនុ​ប្រធាន​គណៈកម្មការ​រៀប​ចំ​ផែន​ការលោក ​ម៉ាទិចសិញ ​អាលុវ៉ាលៀ ​(Montek ​Singh​ Ahluwalia) ​បាន​សម្តែង​សុ​ទិដ្ឋិនិយម​ថា កម្ពស់​អតិ​ផរណា​នឹង​ឋិត​នៅ​ក្នុង​សភាពនឹងន៎ ​ក្នុង​សប្ដាហ៍​ខាង​មុខ​នេះ។

«រដ្ឋា​ភិបាល​បាន​ចាត់​វិធានការ​មួយ​ចំនួនរួច​មក​ហើយ​ ​ហើយ​កំពុង​រៀបចំ​វិធានការ​ដទៃ​ទៀត។​ ហើយ​នៅ​ក្នុង​ខែ​កុម្ភៈ​ ​យើង​នឹង​ឃើញ​ច្បាស់​ថា​ ​នឹង​មាន​ស្ថានការ​ផ្សេង​ អំពី​តម្លៃ​អាហារដែល​គេ​ចាប់​អារម្ភ​ខ្លាំង​នោះ។»

ជាពិសេស​ ​ខ្ទឹម​ដែល​មាន​តម្លៃ​ខ្ពស់​បាន​ធ្វើ​ឲ្យ​មនុស្ស​ខឹង​សម្បា​រជា​ច្រើន។​ តែ​វិធានការ​អនុវត្ដ​រហូត​ដល់​ពេល​នេះ​ ដូច​ជា​ការរឹ​តបន្ដឹង​មក​លើ​ទំនិញ​លក់​ទៅ​បរទេស ​និង​ការ​ទិញ​ចូល​នូវ​ខ្ទឹម​ ពី​ប្រទេស​បាគិស្ថានមិន​បាន​នាំ​ឲ្យ​តម្លៃ​ចុះ​ថោក​ច្រើន​ទេ។ ​រដ្ឋាភិបាល​ដែល​មាន​ចិត្ដ​រំជើប​រំជួល​បានចាប់​ពិរុទ្ធពាណិជ្ជករ​ខ្ទឹម ដើម្បី​រា​រាំង​មិន​ឲ្យ​មានការ​លាក់ទុក​ខ្ទឹម​ ដើម្បី​ដំឡើង​ថ្លៃ​ទៅ​ថ្ងៃ​ក្រោយ។

តម្លៃ​អាហារ​ជារឿង​គេ​ចាប់​អារម្ភ​ខ្លាំង​នៅ​ក្នុង​ប្រទេសឥណ្ឌា ​ដែល​មានប្រជា​ពលរដ្ឋជិត​៨០០​លាន​នាក់​ ​ហើយ​មាន​ប្រាក់​ចំណូល​តិច​ជាង២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​ ចំពេល​ដែល​មាន​ការ​បោះ​ឆ្នោត​តំបន់​សំខាន់ៗ​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ ​ ​រដ្ឋាភិបាល​ឥណ្ឌា​ឋិត​នៅ​ក្រោម​ការ​កៀប​សង្កត់ដើម្បី​ធានា​ថា​ ​តម្លៃ​អាហារ​សំខាន់​ឋិត​នៅ​ក្នុង​សភាព​គេអាច​ទិញ​បាន៕

ប្រែ​សម្រួល​ដោយ​លោក​ អ៊ូ ធួក

XS
SM
MD
LG