ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឥណ្ឌា​​មាន​ជម្លោះ​​ជា​មួយ​​​ក្រុម​ហ៊ុន​ ​Twitter ​ទាក់​ទង​ការ​បញ្ចេញ​មតិ​​លើ​ប្រព័ន្ធ​អនឡាញ


រូបឯកសារ៖ រូប​ថតកាល​ពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ការិយាល័យ​ព័ត៌មានឥណ្ឌា បង្ហាញ​ពី​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​សម្ពោធ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅស្រុក Kutch ប្រទេស​ឥណ្ឌា។
រូបឯកសារ៖ រូប​ថតកាល​ពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ការិយាល័យ​ព័ត៌មានឥណ្ឌា បង្ហាញ​ពី​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​សម្ពោធ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅស្រុក Kutch ប្រទេស​ឥណ្ឌា។

រដ្ឋាភិបាល​ឥណ្ឌា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​Narendra Modi ​កំពុង​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុនបណ្តាញ​សង្គម​នានារបស់​អាមេរិក​ ទាក់​ទង​នឹងការ​កំណត់​គោល​ការណ៍​ថ្មី​របស់រដ្ឋាភិបាលប្រទេស​នេះ​ស្តី​ពី​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អនឡាញ​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ជិត​១៤០០​លាន​នាក់។​

ឥណ្ឌា​តម្រូវ​ឲ្យ​ក្រុមហ៊ុនបណ្តាញ​សង្គម​នានាក្នុង​ប្រទេស​ឥណ្ឌា​រឹត​បន្តឹង​ទៅ​លើប្រធាន​បទមួយ​ចំនួននៅ​ក្នុង​ប្រព័ន្ធ​សេវារបស់​ខ្លួន ដោយ​អនុវត្តតាម​បញ្ជា​របស់រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​ដក​ចេញនូវ​សារ​បង្ហោះ​ និងបង្ហាញ​ប្រភព​ដើម​នៃ​ព័ត៌មាន​ ដែល​ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ទាំង​នោះ។ ​ក្នុង​ករណី​ដែល​ក្រុម​ហ៊ុន​មិន​អនុវត្ត​តាម បុគ្គលិក​របស់​ក្រុមហ៊ុនបច្ចេកវិទ្យាទាំង​នោះនឹង​ត្រូវដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​តាមបទព្រហ្មទណ្ឌ។​

សកម្មជន​និយាយ​ថា​ កំណើន​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​អាច​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិតាម​ប្រព័ន្ធ​អនឡាញ​ក្នុង​ប្រទេស​ឥណ្ឌា។

ក្រុម​ហ៊ុនបណ្តាញ​សង្គម​ដែល​កំពុង​មាន​ជម្លោះ​លេច​ធ្លោ​ជាង​គេជា​មួយ​រដ្ឋាភិបាល​ឥណ្ឌាគឺ​ក្រុម​ហ៊ុន​ Twitter ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល​៣​ខែ​ក្នុង​ការ​អនុវត្ត​តាម​គោល​ការណ៍ថ្មី​របស់រដ្ឋាភិបាល​ឥណ្ឌា ​ដែលបាន​ចូល​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា​កន្លង​ទៅ។

បញ្ហា​ទាក់​ទង​នឹងក្រុម​ហ៊ុន ​WhatsApp គោល​ការណ៍​ថ្មី​នេះតម្រូវ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ដក​ចេញ​ការបំប្លែងជា​លេខ​កូដ​ដែល​ហៅ​ថា​ encryption។​

រដ្ឋាភិបាល​ឥណ្ឌា​បាន​បដិសេធ​រាល់ការរិះគន់ដែល​ថា​ គោល​ការណ៍​ថ្មី​នោះ​ជា​ការ​រឹតត្បិតការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អនឡាញ​៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG