ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ស្លាប់​ដោយ​សារ​កូវីដ១៩ នៅឥណ្ឌា​​កើន​លើស​បីសែន​នាក់​ ស្រប​ពេល​ដែល​ជប៉ុន​បង្កើន​ការ​ចាក់​វ៉ាក់សំាង


រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​រៀបចំ​បូជា​សព​អ្នក​ជំងឺ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Surat ប្រទេស​ឥណ្ឌា ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​រៀបចំ​បូជា​សព​អ្នក​ជំងឺ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Surat ប្រទេស​ឥណ្ឌា ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​នៅ​ឥណ្ឌាបាន​កើន​លើស​ពី​បីសែន​នាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ពេល​ដែល​ឥណ្ឌា​ព្យាយាម​គ្រប់គ្រង​ការ​ឆ្លងរាល​ដាល​ទ្រង់ទ្រាយ​ធំ។ រីឯ​ប្រទេស​ជប៉ុន​បាន​បើក​មជ្ឈមណ្ឌល​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ពីរ​ខែ​មុន​ការ​ចាប់ផ្ដើម​កីឡា​អូឡាំពិក។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ដ៏​សាហាវ​នៅ​ក្នុង​ប្រទេសឥណ្ឌា ប្រេស៊ីល​ និង​ប្រទេស​ផ្សេងៗ​ទៀត បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ក្នុង​ពិភពលោក​កើន​ឡើង​ដល់​ជាង​៣លាន​៤សែន​នាក់ ទោះបី​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស​ និង​អ៊ីស្រាអែល បាន​បន្ធូរ​បន្ថយ​ការឹតត្បិត​ក៏ដោយ។

ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​ថយ​ចុះ​នៅ​តាម​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ករណី​ឆ្លង​និង​ករណី​ស្លាប់ ​បាន​បំបែក​កំណត់ត្រា​ច្រើន​បំផុត​ក្នុង​រយ:ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ខ្វះ​ខាត​គ្រែ​ទទួល​អ្នក​ជំងឺ ខ្វះ​ខ្យល់​អុកស៊ីសែន​ និងថ្នាំ​សង្កូវ​សំខាន់ៗ។

អ្នក​ជំនាញ​ជា​ច្រើន​ជឿ​ថា ចំនួន​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​ឥណ្ឌាមាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​ ដោយ​សារ​នៅ​ពេល​ដែល​វីរុស​កូរ៉ូណា​ឆ្លង​រាល​ដាល​ទៅកាន់​ទីជនបទ​ ជា​កន្លែង​ដែលពលរដ្ឋភាគ​ច្រើន​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប១ពាន់​៣រយ​លាន​នាក់​រស់​នៅ ហើយ​កន្លែងព្យាបាល​ជំងឺ​ និង​ការ​កត់ត្រា​តួលេខនៅ​មាន​កម្រិត។

ប្រទេស​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ប្រមាណ​ជិត ២០០ លាន​ដូស ប៉ុន្តែ​អ្នកជំនាញ​ថា ​កម្មវិធី​ចាក់​វ៉ាក់សំាង​ត្រូវ​ពន្លឿន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG