ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​និង​ឥណ្ឌា​ជួប​ប្រជុំ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នៅ​ព្រំដែន​​​​


រូបឯកសារ៖ ជំនួបរវាងមេដឹកនាំឥណ្ឌា និងចិនដើម្បីពិភាក្សាលើបញ្ហាព្រំដែន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ ជំនួបរវាងមេដឹកនាំឥណ្ឌា និងចិនដើម្បីពិភាក្សាលើបញ្ហាព្រំដែន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

មេបញ្ជាការ​ឥណ្ឌា​និង​ចិន​មាន​ភាព​ជឿនលឿន​ជាង​មុន​ក្រោយ​ការ​ជួបប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​បន្ធូរបន្ថយភាព​តានតឹង​នៅតាម​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​នៅ​ភាគ​ខាង​លិច​ភ្នំ​ហេមពាន្ត​ ក្រោយ​ពី​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដក​ទ័ព​ខ្លះក្នុង​ឥរិយាបទ​បង្កើនការ​ទុក​ចិត្ត​គ្នា។ នេះ​បើ​តាមការ​ឲ្យ​ដឹង​របស់​មន្ត្រី​ឥណ្ឌា។

​ចាប់​តាំង​ពី​ខែ​មេសា​មក មាន​ទាហានចិន​និង​ឥណ្ឌា​រាប់​រយ​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​វាល​រហោស្ថាន​ទឹកកក Ladakh ដាច់​ស្រយាល​នៃ​ខ្ពង់រាប​ជួរ​ភ្នំ​ហិមាល័យ នៅ​ក្នុង​ភាព​តានតឹង​តាម​ព្រំដែន​ខ្លាំង​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោយ​ពីមន្ត្រី​ឥណ្ឌា​អះអាងថា ទាហាន​ល្បាត​របស់​ចិន​បាន​រុល​ចូល​ដែន​ដី​ដែល​ឥណ្ឌា​ថា​ស្ថិត​នៅ​ក្នុង​ព្រំដែន​ជាក់​ស្តែង​របសខ្លួន។ ប្រទេស​ចិន​បាន​ចាត់​ទុក​តំបន់​នោះ​ថា​ជា​ដែនដី​របស់​ខ្លួន ហើយ​បាន​ប្រឆាំង​នឹង​ការ​ស្ថាបនា​ផ្លូវ​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់​នោះ។

មន្ត្រី​ឥណ្ឌា​ដែលថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​បាន​បន្ធូរបន្ថយ​ខ្លាំង​នូវ​ភាព​តានតឹង​អស់​មួយ​សប្តាហ៍​មក​នេះ។​

ប្រទេស​ឥណ្ឌា​និង​ចិន​ធ្លាប់​មានផ្ទុះ​សង្គ្រាមរយៈ​ពេល​ខ្លី​រឿង​ជម្លោះ​ព្រំដែន​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​១៩៦២ ហើយ​មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​បាន​បើ​ទោះ​បី​ជា​ពួក​គេ​បាន​ពិភាក្សា​គ្នា​អស់​២​ទសវត្ស​មក​ហើយ។ ភាព​តានតឹង​តែង​ផ្ទុះ​ឡើង​វិញ​ជា​រឿយៗ៕

XS
SM
MD
LG