ភ្នំពេញ —
ការធ្វើនយោបាយដោយខ្វះការយកចិត្តទុកដាក់និងខ្វះធនធានមនុស្សដែលមានចំណេះដឹងបាននាំឲ្យរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមទទួលបរាជ័យ។ លោក ហ្វីលីព ស្សត (Philip Short) ជនជាតិអង់គ្លេស និងជាអ្នកជំនាញការខាងសំណុំរឿងខ្មែរក្រហមបានថ្លែងយ៉ាងដូច្នេះនៅក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃចុងក្រោយរបស់លោកថ្ងៃព្រហស្បតិ៍នេះ។
«ហេតុផលសំខាន់នៃបរាជ័យរបស់បដិវត្តន៍នៃពួកខ្មែរក្រហមគឺដោយសារតែការមិនយកចិត្តទុកដាក់នៃបដិវត្តន៍នេះតែមួយគត់»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកកម្មុយនិស្តខោអាវខ្មៅខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អតីតអ្នកយកព័ត៌មានវិទ្យុ BBCនិងជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហម លោក ហ្វីលីព ស្សត ពន្យល់ថា ការធ្វើបដិវត្តន៍របស់ពួកខ្មែរក្រហមនេះមិនបានពិចារណាអំពីការឈឺចាប់របស់ប្រជាពលរដ្ឋដែលអាចកើតមាននោះទេ។
«បដិវត្តន៍នេះធ្វើឡើងដោយខ្វះសមត្ថភាពដោយសារតែកម្មាភិបាលខ្មែរក្រហមមិនមានការអប់រំ។ របបកម្ពុជាប្រជាធិបតេយ្យបានរៀនសូត្រពីប្រទេសចិន។ ហើយគំនិតរបស់ប្រទេសចិនគឺមានសារៈសំខាន់ជាងគឺថាឆន្ទៈនយោបាយរបស់ចិនមានសារៈសំខាន់ជាងគុណភាពបច្ចេកទេស ហើយដែលជាមូលដ្ឋានត្រូវប្រើមនុស្សល្ងង់មិនចេះអក្សរឲ្យធ្វើកិច្ចការដែលពួកគេមិនមានសមត្ថភាពធ្វើដោយសារតែសវតាររបស់ពួកគេត្រូវបានកោតសរសើរ»។
លោក ហ្វីលីព ស្សត អាយុ៦៨ឆ្នាំបានវិភាគបន្ថែមទៀតលើបរាជ័យនៃបដិវត្តន៍របស់ពួកខ្មែរក្រហមថា មូលដ្ឋានខាងលើនេះបានជួយបន្ថែមទម្ងន់និងសម្ពាធនៃការគំរាមកំហែងដែលគ្មានគោលនយោបាយ។
លោក ស្សត បានផ្តល់សក្ខីកម្មចំនួនបួនថ្ងៃមកទល់នឹងថ្ងៃព្រហស្បតិ៍ ក្នុងសវនាការក្នុងសំណុំរឿង០០២ដែលកំពុងដំណើរការកាត់ទោស។
សំណុំរឿងនេះ នៅសល់ជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះគឺនួន ជា និងខៀវ សំផន។
សហមេធាវីអន្តរជាតិនៃជនជាប់ចោទទាំងពីរបានសួរដេញដោលបន្ថែមទៀតនៅថ្ងៃនេះអំពីប្រភពដែលគួរឲ្យជឿទុកចិត្តបាននៃការប្រមូលព័ត៌មានរបស់លោក។
កាលពីថ្ងៃចន្ទ លោក ហ្វីលីព ស្សត បានរៀបរាប់អំពីទំនាក់ទំនងរបស់ពួកខ្មែរក្រហមជាមួយកងទ័ពកម្មុយនិស្តវៀតណាម និងប្រទេសចិន៕