រាជធានីភ្នំពេញ —
ភ្នំពេញ៖ លោកហ្វីលីព សត (Philip Short) អ្នកជំនាញការខាងខ្មែរក្រហមជាជនជាតិអង់គ្លេសនៅថ្ងៃអង្គារនេះបានបន្តពិពណ៌នាអំពីទំនាក់ទំនងរវាងកងទ័ពកុម្មុយនិស្តខ្មែរក្រហមជាមួយកងទ័ពកុម្មុយនិស្តវៀតណាមក្នុងអំឡុងទសវត្ស១៩៧០។
លោកបានប្រាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមថាកងទ័ពវៀតណាមបានជួយបង្វឹកកងទ័ពខ្មែរក្រហមនៅក្នុងព្រៃ។
«ពួកកងទ័ពវៀតណាមមានផលប្រយោជន៍មួយក្នុងកិច្ចការនៃបក្សកុម្មុយនិស្តកម្ពុជាគឺជាការមិនអាចប្រកែកបាន»។
លោកហ្វីលីព សតបានបន្ថែមទៀតថា៖ «ពួកកងទ័ពវៀតណាមបានទទួលខុសត្រូវយ៉ាងទូលំទូលាយក្នុងការបំពាក់អាវុធនិងបង្វឹកកងទ័ពរំដោះគឺជាការមិនអាចប្រកែកបាន»។
លោក Philip Short អាយុ៦៨ឆ្នាំគឺជាអតីតអ្នកកាសែតឲ្យវិទ្យុBBC និងជាអ្នកនិពន្ធសៀវភៅនិងជីវប្រវត្តិបុគ្គលជាច្រើន។
លោករៀបរាប់ថានៅពេលដែលរបបលោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅខែមិនាឆ្នាំ១៩៧០ ពួកខ្មែរក្រហមមានកងទ័ពត្រឹមតែ២.០០០នាក់តែប៉ុណ្ណោះ។
លោកឆ្លើយទៅនឹងសំណួររបស់តំណាងសហព្រះរាជអាជ្ញាថាទំនាក់ទំនងរវាងពួកខ្មែរក្រហមលេចចេញជាបញ្ហានៅឆ្នាំ១៩៧២។
«ម្យ៉ាងគឺគណបក្សកុម្មុយនិស្តខ្មែរសប្បាយចិត្តមែនទែនដោយបានវៀតណាមជួយពួកគេក្នុងការតស៊ូដើម្បីរំដោះប្រទេសកម្ពុជា។ ម្យ៉ាងទៀត ពួកខ្មែរកុម្មុយនិស្តចង់ទទួលខុសត្រូវលើការតស៊ូរបស់ពួកគេ។ ដូច្នេះអ្វីដែលពួកវៀតណាមបានធ្វើធ្វើឲ្យពួកខ្មែរក្រហមគិតថាវៀតណាមនៅតែចង់ធ្វើជាម្ចាស់លើពួកគេដែលជាការមួយមិនអាចទទួលយកបានជាដាច់ខាត»។
កាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះលោកShort បានរៀបរាប់ថាពួកខ្មែរក្រហមបានធ្វើការសម្រេចចិត្តមួយចំនួនប្រកបដោយការផ្តាច់ការតាមលំនាំគណបក្សកុម្មុយនិស្តនៅប្រទេសចិនជាពិសេសទាក់ទងទៅនឹងការសម្លាប់កម្មាភិបាលផ្ទៃក្នុងដើម្បីធ្វើការបោសសម្អាតក្នុងជួរបក្ស៕