រាជធានីភ្នំពេញ —
ខៀវ សំផនគឺជាមេដឹកនាំខ្មែរក្រហមមួយរូបដែលប៉ុល ពត មេស្ថាបនិករបបខ្មែរក្រហមទុកចិត្តបំផុត។ នេះបើយោងតាមការផ្តល់សក្ខីកម្មរបស់លោកហ្វីលីព សត (Philip Short) អ្នកជំនាញការផ្នែកប្រវត្តិសាស្ត្រខ្មែរក្រហមនៅថ្ងៃពុធនេះ។
ខៀវ សំផន គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទពីរនាក់ដែលនៅសេសសល់ក្នុងសំណុំរឿង០០២ដែលកំពុងតែដំណើរការក្តី។ ជនជាប់ចោទរូបនេះជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ស្លាប់បាត់បង់ជីវិតចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩។
លោក Philip Short ឆ្លើយទៅនឹងសំណួររបស់តំណាងសហព្រះរាជអាជ្ញាលោក Tarik Abdulhak ថា ខៀវ សំផន ទទួលភារកិច្ចពីប៉ុល ពត ឲ្យបំពេញបេសកម្មចុះតាមបណ្តាខេត្ត។
«គាត់ជាមនុស្សម្នាក់ដែលប៉ុល ពត ទុកចិត្តដើម្បីឲ្យដើរតាមមាគ៌ាដែលខ្លួនដាក់ចេញដើម្បីឲ្យធ្វើនូវអ្វីដែលខ្លួនបញ្ជាឲ្យធ្វើ»។
ទោះជាយ៉ាងនេះក្តីលោក Philip Short បញ្ជាក់ថាប៉ុល ពត មិនបានពិភាក្សាពីការចាប់ខ្លួនកម្មាភិបាលផ្សេងៗនៅតាមបណ្តាខេត្តនោះទេ។
នៅក្នុងការផ្តល់សក្ខីកម្មជាបន្តបន្ទាប់ក្នុងរយៈពេលបីថ្ងៃមកនេះលោក Short អតីតអ្នកកាសែតនៃវិទ្យុBBC និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ដ្រស្តីពីខ្មែរក្រហមផងដែរបានរៀបរាប់ពីការបោសសម្អាតផ្ទៃក្នុងនៅក្នុងជួរបក្សកុម្មុយនិស្តកម្ពុជាចាប់តាំងពីមុនពួកខ្មែរក្រហមឡើងកាន់អំណាចម្ល៉េះហើយការបោសសម្អាតនេះធ្វើឡើងបន្ថែមបន្តទៀតក្នុងពេលដែលពួកគេបានក្តាប់អំណាចក្រោយជ័យជម្នះរបស់ពួកគេនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។
លោក Philip Short និយាយថា ការបោសសម្អាតរបៀបនេះមានលំនាំដូចបក្សកុម្មុយនិស្តចិននៅក្នុងអំឡុងឆ្នាំ១៩៣០។
ប្រវត្តិវិទូជាតិអង់គ្លេសដដែលលើកពីចំណុចខ្សោយរបស់ប៉ុល ពត ដែលគ្រប់គ្រងពួកកងទ័ពរបស់ខ្លួនមិនបាន។
«បញ្ហាមួយរបស់ប៉ុល ពត នោះគឺគាត់មិនដែលដឹកនាំបង្រួបបង្រួមកងកម្លាំងប្រដាប់អាវុធទាល់តែសោះ។ ពួកគេស្ថិតក្នុងក្រុមមេទ័ពស្តេចត្រាញ់ផ្សេងៗគ្នាហើយស្តេចត្រាញ់ធំជាងគេមាន កែ ពក សោ ភឹម នៅតំបន់បូព៌ា និងតា ម៉ុក។ ហើយពេលវេលាចេះតែបន្តទៅមុខ ប៉ុល ពត ពឹងផ្អែកកាន់តែខ្លាំងទៅៗលើកម្លាំងរបស់តាម៉ុក។ ដូច្នេះក្នុងរយៈពេល
ចុងក្រោយនៃរបបខ្មែរក្រហម នៅពេលដែលមេដឹកនាំនៅតាមបណ្តាខេត្តធ្លាក់ក្នុងចង្កោមគួរឲ្យសង្ស័យ កងទ័ពរបស់តាម៉ុក ត្រូវបញ្ជូនទៅចាប់ខ្លួនពួកគេ។ កែ ពក ធ្វើដូចគ្នានេះដែរនៅតាមតំបន់មួយចំនួន»។
នៅក្នុងការសួរដេញដោលនៅថ្ងៃនេះលោកPhilip Short មិនបាននិយាយច្រើនពីនួន ជា ដែលជា អតីតប្រធានសភានិងជាបងធំទី២បន្ទាប់ពីប៉ុល ពត នោះទេ។
សហមេធាវីអន្តរជាតិរបស់នួន ជា លោក វិចទ័រ កូប៉េ (Victor Coppe) បានតាមប្រដេញសួរអ្នកជំនាញរូបនេះអំពីភាពជាក់ច្បាស់និងព័ត៌មានដែលលោកប្រមូលបានមកចងក្រងជាសៀវភៅទាក់ទងនឹងរបបខ្មែរក្រហម៕