ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump តែង​តាំង​សមាជិក​សភា​លោក Mulvaney ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ថវិកា


ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​មួយ​នៅសាល​មហោស្រព Orlando Amphitheater នៃ​មជ្ឈមណ្ឌល Central Florida Fairgrounds កាល​ពី​ថ្ងៃទី​១៦ ធ្នូ ២០១៦ រដ្ឋ Florida។
ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​មួយ​នៅសាល​មហោស្រព Orlando Amphitheater នៃ​មជ្ឈមណ្ឌល Central Florida Fairgrounds កាល​ពី​ថ្ងៃទី​១៦ ធ្នូ ២០១៦ រដ្ឋ Florida។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump បាន​ជ្រើស​រើស​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mick Mulvaney ឲ្យ​ធ្វើ​ជា​ប្រធាន​ការិយាល័យ​គ្រប់​គ្រង​ថវិកា​របស់​សេតវិមាន ដែល​នេះ​គឺ​ជា​សញ្ញា​មួយ​ថា​ លោក Trump គ្រោង​នឹង​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ បើ​ទោះ​បី​ជា​លោក​សន្យា​ថា​នឹង​បង្កើន​ការ​ចំណាយ​ទៅ​លើ​ផ្នែក​យោធា ការពារ​កម្មវិធី​សម្រាប់​អ្នក​ចូល​និវត្តន៍​ដ៏​ថ្លៃ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​អាមេរិក​ឡើង​វិញ​ក៏​ដោយ។

លោក Mulvaney គឺ​ជា​ជន​អភិរក្ស​ទៅ​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ ដែល​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ៕

XS
SM
MD
LG